តារាកម្សាន្ត÷ លោក Michele Morrone ជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូតអុីតាលីដ៏ល្បី ឬដែលប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសអ្នកនិយមតាមដានរឿងភាគបរទេស តួយ៉ាងគឺរឿង៣៦៥ថ្ងៃ ដែលគេស្គាល់ថាជាខ្សែភាពយន្តបែបស្រើបស្រាលនោះ ប្រាកដជាធ្លាប់បានស្គាល់ និងធ្លាប់បានឃើញលោកជាក់ជាមិនខាន ដោយតារាប្រុសរូបនេះសម្តែងក្នុងតំណែងជាតួអង្គឯក។

យ៉ាងណាមិញ ងាកក្រលេកមកចាប់អារម្មណ៍ពីសម្រស់របស់តារាប្រុសសម្បូរមន្តស្នេហ៍ មុខមានប្រជាប្រិយ Michele Morrone រូបនេះវិញក៏មិនណយដែរ ដោយក្នុងឆ្នាំនេះMichele Morrone លោកមានវ័យ៣២ឆ្នាំហើយ ប៉ុន្តែតារាប្រុសរូបនេះនៅតែមានសម្រស់ ស្រស់ស្អាត សាច់ដុំធំៗ និងមុខមាត់ដ៏គួរឲ្យទាក់ទាញ រហូតទទួលបានការពេញនិយម និងកោតសរសើរពីសំណាក់ហ្វេនៗជាច្រើននៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថាលោក Michele Morrone កើតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ លោកក៏ជាតារាសម្តែងលំដាប់ហូលីវូដដ៏មានប្រជាប្រិយភាពមួយរូប ដែលលោកទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត និងហ្វេនៗនៅជុំវិញពិភពលោក តាមរយៈ:រឿង៣៦៥ថ្ងៃ ដែលចាក់បញ្ចាំងកាលពីឆ្នាំ២០២០កន្លងទៅ៕

ចង់ឃើញថាតើតារាប្រុសរូបនេះស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោក Michele Morrone
លោក Michele Morrone
លោក Michele Morrone
លោក Michele Morrone
លោក Michele Morrone
លោក Michele Morrone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]