បរទេស៖ កាលពីថ្មីៗនេះ តារាសម្តែង Jason Momoa អាយុ ៤២ ឆ្នាំ និងតារាសម្តែង Lisa Bonet អាយុ ៥៤ ឆ្នាំ បានប្រកាសពីការបែកគ្នា បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ១៧ ឆ្នាំ និងជីវិតអាពាហ៍ពិពាហ៍ បាន ៥ ឆ្នាំ។

ស្វាមីភរិយា Jason និង Lisa Bonet បានចេញសេចក្តីថ្លែងការណ៍រួមនៅលើ Instagram កាលពីថ្ងៃទី ១២ ខែមករា ដោយបានប្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនថា ពួកគេពិតជា មានអារម្មណ៍ថា មានសម្ពាធ និងការផ្លាស់ប្តូរបរិបទរស់នៅ ក្នុងគ្រាដ៏ច្របូកច្របល់ទើបសម្រេច បញ្ចប់​ពី​អាពាហ៍ពិពាហ៍​របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តួអង្គ «The Aquaman» និងតារាសម្តែង Lisa Bonet បានណាត់ជួបតាំងពីឆ្នាំ ២០០៥ បន្ទាប់ពីត្រូវបានណែនាំដោយមិត្តភក្តិទៅវិញទៅមក។ នៅពេលនោះ Lisa បានលែងលះជាមួយតារាចម្រៀង Lenny Kravitz ហើយមានកូនស្រីម្នាក់។

ទោះបីជាក្មេងជាង ១២ ឆ្នាំក៏ដោយ Jason Momoa នៅតែស្រលាញ់ Lisa យ៉ាងខ្លាំង។ នៅឆ្នាំ ២០០៧ ពួកគេបានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេឈ្មោះ Lola ហើយមួយឆ្នាំក្រោយមកមានកូនប្រុសម្នាក់ឈ្មោះ Nakoa-Wolf ។ តារា​ទាំង​ពីរ​បាន​រៀប​ការ​នៅ​ឆ្នាំ ២០១៧ ហើយបានបញ្ចប់ក្នុងឆ្នាំ ២០២២៕

ប្រភព៖​​ https://ngoisao.net/ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]