ថៃ៖ វាហាក់ដូចជាមិនបញ្ចប់ងាយៗនោះទេ បន្ទាប់ពី តារាស្រី Ning Panita បានទម្លាយរឿងដែលបានបែកគ្នា ជាមួយនឹងអតីតមិត្តសម្លាញ់ម្នាក់ ហើយក៏បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតជាច្រើនរិះគន់ រហូត ដល់ត្រូវចេញមកបង្ហោះសារ បង្ហាញពីភាពឈឺចាប់ដែលត្រូវស្តីបន្ទោស និងស្អប់ខ្ពើម។
ដោយឡែក ថ្មីៗនេះ ក្រោយពីមានរឿងបែបនេះ ស្រាប់តែស្វាមីរបស់ Ning Panita លោក Jin Jarin ក៏បានបង្ហោះសារដ៏ក្ដៅគគុកជំនួសភរិយាខ្លួនថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពេលបង្ហោះសារមួយនេះមិនបានប៉ុន្មាន ស្វាមីរបស់ Ning ក៏បានលុបសារនោះចោលភ្លាម។ តែទោះយ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ ពិតជាបានបង្ហាញថា ស្វាមីរបស់ តារាស្រី Ning បានសម្ដែងនូវការបារម្ភ និងការពារនាង ព្រមទាំងមានមិត្តភ័ក្តិតារាៗដ៏ល្អជាច្រើនទៀត បានមកគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]