ខេត្តកណ្តាល ៖ ពិតណាស់ នៅរសៀលថ្ងៃទិ ១៤ មករា ២០២២នេះ ជាថ្ងៃពិសេសសម្រាប់ សិស្សានុសិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅថ្មីៗនេះ ដើម្បីមើលលទ្ធផលនៃការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យរបស់ខ្លួន ដែលជំហានដំបូងនេះ មណ្ឌលខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចេញជាមុនសិន រួចបន្តថ្ងៃស្អែក ចេញលទ្ធផលមណ្ឌលតាមខេត្ត។

ទន្ទឹមនឹងនេះ ក្នុងនោះ សិស្សមកពីខេត្តកណ្តាលម្នាក់ អាចបំបែកកំណត់ត្រាក្នុងមូលដ្ឋានខេត្តខ្លួន ដែលអាចដណ្តើមយកបាន និទ្ទេសA ក្នុងថ្នាក់សង្គម ដោយមតិរបស់សិស្ស និស្សិតជាច្រើន បានដាក់ការរំពឹងថា សិស្សានុសិស្សមកពីថ្នាក់សង្គម គ្មានលទ្ធភាពអាចយកបាននិទ្ទេសA ដូចសិស្សនៅថ្នាក់វិទ្យាសាស្ត្រឡើយ យ៉ាងណាមិញ សូមអបអរសាទរដល់សិស្សឈ្មោះ នាង មករា មកពីវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ពាមរាំង ក្នុងខេត្តកណ្តាល៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]