ចិន៖ ជីវិតអាពាហ៍ពិពាហ៍ សុទ្ធសឹងតែមិនអាចព្រៀងទុក ថានឹងអាចដើរផ្លូវបំបែកឬយ៉ាងណា ទោះបីជាអ្នកទាំងនោះ បានរៀបការ ទទួលបានចំណងដៃ កូនៗក៏ដោយ ក៏ពួកគេនៅតែជ្រើសរើសផ្លូវមួយ ដែលចែកផ្លូវគ្នា បើជាពួកគេបានអស់និស្ស័យហើយនោះ។
លើសពីនេះទៀតសោត មិនមែនមនុស្សធម្មតានោះទេ សូម្បីតែតារាមួយចំនួន នៅពេលដែល មហាជន បានលេចឬ ចុះផ្សាយពី រវាងស្នេហាបែកបាក់របស់ពួកគេ ក៏ដូចជាបង្កាត់ភ្លើងជាមួយគូស្នេហ៍ថ្មី ដែលមិនចម្លែកចិត្ត នោះទេ ឲ្យតែអស់ចិត្តពីគ្នា ពួកគេនឹងដើរផ្លូវមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក៏មានតារាសម្តែងចិន មួយចំនួន ដែលនៅខាងក្រោមនេះ បានរៀបការ បន្ទាប់ពីបានយល់ចិត្ត មើលចិត្តគ្នារយៈពេលជាយូរ បានរៀបការតែម្តងក្នុងមួយជីវិត ដោយរហូតមកដល់ពេលនេះ ពួកគេទទួលបានចំណងដៃមានកូនៗ សាងគ្រួសារយ៉ាងមានសុភមង្គល។
ក្រៅពីភាពឆើតឆាយ និងឡូយអស់ទាស់ ក្នុងខ្សែភាគយន្ត តារាសម្តែងប្រុសទាំងនេះ នៅតែមានស្នេហាដ៏ស្រស់ស្អាតបរិសុទ្ធ ស្មោះត្រង់ ដែលមានភក្តីជាមួយប្រពន្ធដ៏ទន់ភ្លន់របស់ពួកគេ ដែលរក្សាចំណងស្នេហ៍បានយូរឆ្នាំដូច្នេះដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
១. តារាសម្តែង Lu Yi
តារាសម្ដែង Lu Yi និងតារាសម្ដែង Lei Bao បានស្រលាញ់គ្នាតាំងពីនៅសកលវិទ្យាល័យមកម្ល៉េះ ដែលទំនាក់ទំនងនេះមានរយៈពេល ២១ ឆ្នាំហើយ។ ទំនាក់ទំនងជិតស្និទ្ធរបស់តារាទាំងពីរត្រូវបានគេចាត់ទុកថាជា «កម្» ក្នុងវិស័យកម្សាន្តចិន ។
២. តារាសម្តែង Chow Yun-fa
Chow Yun-fa និងភរិយា កាន់តែចាស់ កាន់តែស្រលាញ់គ្នា ពួកគេតែងតែមានមនោសញ្ចេតនាចំពោះគ្នាដូចគូស្នេហ៍វ័យក្មេង។ តារាសម្តែងនេះ បានទុកទ្រព្យសម្បត្តិទាំងស្រុងឲ្យប្រពន្ធចាត់ចែងថែមទៀតផង។ លោកធ្លាប់បានលើកឡើងពីប្រពន្ធរបស់លោកដោយអាកប្បកិរិយាគោរព និងការដឹងគុណ ដោយបង្ហាញពីការដឹងគុណរបស់លោកចំពោះតួនាទីរបស់ប្រពន្ធ មេផ្ទះក្នុងគ្រួសារដ៏ល្អ។
៣ Tony Leung Chiu-wai
Tony Leung Chiu-wai បានរៀបការជាមួយភរិយារបស់លោក បន្ទាប់ពីលោកបានជួបប្រទះបញ្ហាស្នេហាកាលពីអតីតកាល ។ ដោយសារតែប្រពន្ធរបស់លោក ភាពស្និទ្ធស្នាល និងការចែករំលែករបស់អ្នកទាំងពីរ បានធ្វើឱ្យTony យកឈ្នះលើការឈឺចាប់ពីអតីតកាល ហើយរស់នៅដោយបើកចំហរជាងមុន។
៤. តារាសម្តែង Liu Ye
តារាសម្តែង Liu Ye បានរៀបការជាមួយភរិយាជនជាតិបារាំង Anais Martane បានចំណងដៃកូនពីរនាក់។ ប៉ុន្មានឆ្នាំមកនេះ Liu Ye តែងតែត្រូវបានទស្សនិកជនសរសើរថាជាស្វាមីដ៏ស្មោះត្រង់ និងជាឪពុកគំរូ។
៥. តារាសម្តែង Wu Chun
Wu Chun បានរៀបការជាមួយមិត្តស្រី អស់រយៈពេលជាង ២០ ឆ្នាំ ដែលជាជីវិតអាពាហ៍ពិពាហ៍ដ៏អាថ៌កំបាំង និងសប្បាយរីករាយ។ ក្នុងនាមជាភរិយារបស់ Wu Chun បានជួបការលំបាក និងការលំបាកជាច្រើន ដូច្នេះ Wu Chun តែងតែព្យាយាមតបស្នងដល់ភរិយាដោយស្មោះត្រង់ និងអស់ពីចិត្តចំពោះគ្រួសារ។
៦. តារាសម្តែង Jimmy Lin
Jimmy Lin បានរៀបការជាមួយភរិយារបស់លោក ជិត១០ឆ្នាំហើយ ហើយមានកូនប្រុស៣នាក់។ អ្នកទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ ២០០៤ ប៉ុន្តែរក្សាទំនាក់ទំនងជាឯកជន។ តារាសម្តែងនេះ ល្បីថាស្រលាញ់ប្រពន្ធណាស់។ រាល់ពេលដែលនាងត្រូវបានវាយប្រហារលើបណ្តាញសង្គម លោកបានចេញមុខការពារ នាង។ លោកឲ្យភរិយា និងកូនបំពេញជីវិត ទៅដោយផ្ទះស្អាត ឡានទំនើប… ហើយត្រូវមហាជនវាយតម្លៃថាជាស្វាមីល្អឥតខ្ចោះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]