ថៃ៖ ក្នុងពេលថ្មីៗនេះ ក្រុមមន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃគ្រោងនឹងប្រមូលថ្លៃ ៣០០ បាត (៩ ដុល្លារ) ពីភ្ញៀវទេសចរបរទេសចាប់ពីខែមេសា ដើម្បីយកអភិវឌ្ឍន៍សោភ័ណភាព និងចំណាយទៅការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់ជនបរទេសដែលមិនអាចបង់ថ្លៃដោយខ្លួនឯងបាន។

ដោយឡែក ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះនៃវិស័យទេសចរណ៍ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ដោយមានអ្នកមកដល់ប្រហែល ២០០,០០០ នាក់កាលពីឆ្នាំមុន ដែលមានធ្លាក់ចុះយ៉ាងគំហុក ប្រសិនជាប្រៀបធៀបឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរប្រមាន៤០លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបកស្រាយរបស់លោក Yuthasak Supasorn អភិបាល​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​បាន​ប្រាប់​ថា៖ 

  លោក Yuthasak Supasorn អភិបាល​អាជ្ញាធរ​ទេសចរណ៍​ថៃ  

លោកបានមានប្រសាសន៍បន្ថែមទៀតថា មូលនិធិទាំងនេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផងដែរ។

ថ្លៃសេវាអាចប្រែប្រួលតាមតំបន់ ឬទីក្រុងក្នុងប្រទេសមួយ ឬត្រូវបង់លើវិស័យជាក់លាក់ដូចជាកន្លែងស្នាក់នៅជាដើម។

ថ្លៃសេវាបន្ថែមទៅក្នុgតម្រូវការសម្រាប់ភ្ញៀវទេសចរបរទេសដែលចង់ចូលប្រទេសថៃ ដែលក្នុងនោះរួមមានការបង់ប្រាក់ជាមុនសម្រាប់ការធ្វើតេស្ត កូវិដ១៩ ការស្នាក់នៅក្នុងសណ្ឋាគារ ឬនៅដាច់ដោយឡែកពីគេ និងការធានារ៉ាប់រងជាមួយនឹងការព្យាបាលកូវីដ១៩ យ៉ាងតិច ៥០,០០០ ដុល្លារ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក Thanakorn Wangboonkongchana បាន​និយាយ​ថា តម្លៃ​ថ្មី​នេះ​នឹង​ត្រូវ​កំណត់​ជាមួយនឹងតម្លៃ​សំបុត្រ​យន្តហោះ និង​ជា​ផ្នែក​មួយ​នៃ​ផែនការ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល។

លោក Thanakorn បាននិយាយថាប្រទេសថៃរំពឹងថានឹងមានភ្ញៀវបរទេសពី ៥ ទៅ ១៥ លាននាក់នៅឆ្នាំនេះ អាស្រ័យលើគោលនយោបាយដែលមាននៅក្នុងទីផ្សារទេសចរណ៍សំខាន់ៗរបស់ខ្លួន។

លោក​បាន​បន្ត​ថា វត្តមានរបស់ភ្ញៀវ​ទេសចរ​បរទេស​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រក​ចំណូល​បាន ៨០០ ពាន់​លាន​បាត (២៣,៩៧ ពាន់​លាន​ដុល្លារ) ចូលក្នុងប្រទេសថៃនៅ​ឆ្នាំ​នេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]