បរទេស៖ ជាការពិត ការចាក់សាក់លើរាងកាយមិនមែនសុទ្ធតែអាចសំគាល់ថា បុគ្គលនោះជាមនុស្សកោងកាច ឬឈ្លើយនោះទេ ព្រោះបើនិយាយជារួមទៅ មនុស្សល្អឬអាក្រក់គេសំគាល់លើទង្វើនិងអត្តចរិតទៅវិញទេ មិនពាក់ព័ន្ធនឹងការចាក់សាក់ឡើយ។
មួយវិញទៀត ការចាក់សាក់ វាជាការនិយមចូលចិត្តរបស់យុវវ័យមិនថានៅបែកអឺរ៉ុប ឬអាស៊ី។ ហើយនៅពេលដែលពួកគេសម្រេចចិត្តចាក់សាក់ គឺគេសុទ្ធតែរកនឹកឃើញអត្ថន័យអ្វីមួយហើយ ទើបគេហ៊ានទៅធ្វើរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចជាតារាចម្រៀងស្រីដ៏មានឥទ្ធិពល Selena Gomez ជាដើម នាងក៏មានការនិយមចូលចិត្តការចាក់សាក់លើដងខ្លួនដែរ។ ហើយគិតចាប់តាំងពី ២០១២ រហូតមកទល់ពេលនេះ នាងបានចាក់សាក់បាន ១៦កន្លែងហើយលើរាងកាយ។ ហើយក្នុងនោះ ស្នាមសាក់នីមួយៗសុទ្ធតែមានភាពទាក់ទាញ និងមានបង្កប់អត្ថន័យល្អៗគួរឲ្យចាប់អារម្មណ៍៕
ខាងក្រោមជាអត្ថន័យ និងស្នាមសាក់មួយចំនួនដែលមានលើខ្លួន Selena៖
១.និមិត្តសញ្ញារូបតន្រ្តីលើកដៃស្ដាំ
កាលពីឆ្នាំ ២០១២ នៅពេលដែលនាងបានចូលរួមកម្មវិធីមួយនាងបានប្រាប់ថា រូបសាក់នេះមានន័យថា តន្ត្រីគឺជាឥទ្ធិពលដ៏ធំមួយនៅក្នុងជីវិតរបស់នាង។
២.លេខ ៧៦ (LXXVI) ជាលេខរ៉ូម៉ាំងនៅខាងក្រោយក
សាក់នេះ ត្រូវបានគេសន្មត់ថា ជាថ្ងៃកំណើតរបស់ម្ដាយនាង ព្រោះម្ដាយនាងកើតក្នុងឆ្នាំ ១៩៧៦។
៣.រូបអក្សរ «God who strengthens me» នៅលើភ្លៅខាងស្ដាំ
គឺជាការដកស្រង់ចេញពីវគ្គគម្ពីរព្រះយេស៊ូ ដែលនាងចូលចិត្តបំផុត។
៤.អក្សរ «G» លើកញ្ចឹងកក្រោយត្រចៀក
តំណាងឲ្យឈ្មោះ Gracie ដែលជាប្អូនស្រីរបស់នាង។
៥.អក្សរ «Love Yourself First» សរសេរជាភាសាអារ៉ាប់នៅផ្នែកខាងលើខាងស្តាំនៃខ្នង
កាលពីឆ្នាំ ២០១៤ នាងធ្លាប់បាននិយាយថា នាងចូលចិត្តវា ហើយចង់ចាក់សាក់បែបនេះយូរហើយ។
៦.អក្សរ «Sunshine» នៅលើប្រអប់ជើងស្ដាំ
Selena មិនដែលនិយាយអំពីអត្ថន័យនៃស្នាមសាក់នេះទេ ប៉ុន្តែក្នុងឆ្នាំ ២០១៦ នាងបានហៅលោកយាយរបស់នាងថា «ពន្លឺថ្ងៃរបស់ខ្ញុំ» នៅលើ Twitter ដូច្នេះគេអាចសន្មត់ថា សាក់នេះចង់សំដៅលើយាយរបស់នាង។
៧.សញ្ញាក្បៀសលើ.កដៃនាងនិងមិត្តភក្ដិ
វាអាចមានន័យថា ជាចលនាមួយដែលជួយលើកទឹកចិត្ត និងការបង្ហាញក្តីសង្ឃឹមសម្រាប់អ្នកដែលរងគ្រោះដោយជំងឺបាត់ទឹកចិត្ត ព្រោះនៅក្នុងអក្សរសិល្ប៍ អ្នកនិពន្ធតែងតែប្រើសញ្ញាក្បៀសមិនមែនដើម្បីបញ្ចប់ប្រយោគទេ ប៉ុន្តែដើម្បីបន្តទៅមុខ។
៨.ស្នាមសាក់ដ៏ធំលើភ្លៅឆ្វេង
រូបសាក់នេះ នាងមិនដែលបង្ហាញពីអត្ថន័យទេ។
៩.ការរចនាលេខនៅខាងលើកែងដៃស្តាំ
អ្នកគាំទ្របានក្រឡេកមើលការរចនាលេខនៅខាងលើកែងដៃស្តាំរបស់នាង ក្នុងបទចម្រៀងរបស់នាង ដូចជាបទ «Rare»និងបទ «Ice cream» ជាដើម។ ហើយគេអាចសន្មត់ថាលេខទាំងនោះ ជាកាលបរិច្ឆេទនៃការចុះហត្ថលេខាព្រមព្រៀងដែលនាងទទួលបានការវះកាត់ប្ដូរក្រលៀនជាមួយ Francia Raisa។
១០. ពាក្យ «Rare»
ជាឈ្មោះអាល់ប៊ុមទោលរបស់នាងដែលចេញកាលពីឆ្នាំ ២០២០។
១១.ផ្កាកុលាបពណ៌ផ្កាឈូកដ៏ធំមួយនៅលើខ្នងផ្នែកខាងលើ
ថ្មីៗនេះ នាងបាននិយាយថា «ខ្ញុំ និង Cara ជាមិត្តល្អបំផុត។ កាលខ្ញុំប្រហែលជាអាយុ ១៦ ឆ្នាំ នៅពេលដែលខ្ញុំបានជួប Cara នាងតែហៅខ្ញុំថា Rosebud ដូច្នេះវាជាឈ្មោះហៅក្រៅរបស់ខ្ញុំ។ ហើយខ្ញុំតែងតែចង់សាក់រូបផ្កាកុលាបបែបនេះ ហើយឥលូវនេះខ្ញុំទទួលបានវាហើយ ខ្ញុំស្រលាញ់វា»។
ប្រភព៖ insider.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]