រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោយរងចាំអស់រយៈពេលប្រមាណជា ២សប្ដាហ៍ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានបញ្ចប់ ទីបំផុតលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក៏ត្រូវបានប្រកាសដោយមានបេក្ខជនជាប់សរុបដល់ទៅជាង៦៥ភាគរយ និងមានបេក្ខជននិទ្ទេសA ចំនួន១៧៥៣នាក់។
យ៉ាងណាមិញ ជារឿងដែលគួរឲ្យកោតសរសើរ និងជាប្រការដ៏គួរឲ្យកត់សម្គាល់ នៅក្នុងចំណោមបេក្ខជននិទ្ទេសA ទាំង១៧៥៣នាក់នោះ បេក្ខជនមួយរូបដែលជាសិស្សមកពីរាជធានីភ្នំពេញ និងមានលោកឪពុក-អ្នកម្តាយជាកម្មករសំណង់ ទទួលបាននៅនិទ្ទេសA ក្នុងការប្រលង នេះបើយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកមួយ រហូតទទួលបានការស្ងើចសរសើរពីសំណាក់មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ពីការតស៊ូរបស់ឪពុកម្តាយរបស់ប្អូនប្រុស ដែលត្រដរព្យាយាមឲ្យកូនរៀន រហូតទទួលបានលទ្ធផលដ៏គាប់ប្រសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា ផ្អែកលើលទ្ធផលសិស្សនិទ្ទេសA រាជធានីភ្នំពេញឈរនៅលំដាប់លេខ១ ដោយមានសិស្សនិទ្ទេសA សរុបចំនួន៥៦៥នាក់ តាមពីក្រោយដោយខេត្តសៀមរាប និងកណ្តាល៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]