ភ្នំពេញ៖ ក្រុមហ៊ុន អាយជីគ្រុប បានសម្រេចវិនិយោគធុរកិច្ចថ្មី ​មីតដុកទ័រ ដែលបង្កើតឡើងដោយ លោកបណ្ឌិត ប៊ុនតុង យីនិត ដែលជានិស្សិតបញ្ចប់ការសិក្សា Angkor500 ពីកម្មវិធី incubation ដែល សហគ្រិនខ្មែរ បានផ្តួចផ្តើមឡើងក្រោមការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ សហគ្រិនខ្មែរ ក្នុងឱកាសរំលឹកខួបនៃការចុះហត្ថលេខាលើភាពជាដៃគូរវាង IG Group និង Meet Doctor ។​ តាមរយៈការផ្ដល់ទុនដំបូងបំផុតតាមការស្នើ ជាមួយនឹងការវាយតម្លៃខ្ទង់សែនដុល្លារអាមេរិកនេះ​ មានគោលបំណង គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ការចុះបញ្ជិកាក្រុមហ៊ុននៅកម្ពុជា ការលូតលាស់ និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន មីតដុកទ័រនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តនិងនៅក្រៅប្រទេសផងដែរ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រសាសន៍លោក ឈៀង វណ្ណមុនិណ្ឌ
ពិធីចុះហត្ថលេខា

ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង មីតដុកទ័រ ត្រូវបានប្រារព្ធឡើង  ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះរួមមានតំណាងមកពី ImpactHub, UNDP និងស្ថាប័នជាច្រើនទៀត។ កិច្ចព្រមព្រៀងវិនិយោគនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់ អាយជីគ្រុប ជាមួយនឹង លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិក មីតដុកទ័រ ដោយមាន លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប ជាសក្សី។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក គឹម ពុធគីរី

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានធ្វើការកត់សម្គាល់ថា មីតដុកទ័រ និងអាយជីគ្រុបនឹងបន្តផ្ដោតលើឌីជីថលូបនីយកម្មនៅក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេស ដោយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជា ការពិបាកទទួលបានសេវាសុខាភិបាល ការចំណាយលើសលុបលើសេវាសុខាភិបាល ទទួលបាននូវការព្យាបាលពីគ្រូពេទ្យដែលមានវិជ្ជាជីវៈពិតប្រាកដ ទទួលបាននូវការធានារ៉ាប់រង និងហិរញ្ញប្បទានហិរញ្ញវត្ថុសុខាភិបាល ទិន្នន័យវេជ្ជសាស្រ្ត ការចែករំលែក និងវិភាគដោយប្រព័ន្ធបញ្ញាសិប្បនិមិត្ម និងសេវាឌីជីថលជាច្រើនទៀត។

ពិធីចុះហត្ថលេខា

លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិក មីតដុកទ័រ បានមានប្រសាសន៍ថា៖

ក្នុងពិធី ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រុមហ៊ុនអាយជីគ្រុប លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) និង លោកស្រី Jitka Markova ជាប្រធានកម្មវិធី Angkor 500 ក៏បានចូលរួមអបអរសាទរផងដែរដល់ មីតដុកទ័រ ចំពោះជំហ៊ានជោគជ័យមួយនេះ។

លោកស្រីបានមានប្រសាសន៍ថា៖ 

ប្រសាសន៍លោកស្រី Jitka Markova 
ពិធីចុះហត្ថលេខា

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយហេតុនេះជំរុញសកម្មភាពសហគ្រិន ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុក និង ការនាំចេញ និងវិស័យ កម្មន្តសាលដោយផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម។

អំពីក្រុមហ៊ុន អាយជីគ្រុប

អាយជីគ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម កសិកម្ម បរិវត្តកម្ម នវានុត្តន៍ និងធុរកិច្ចថ្មី។ ក្ដីសុបិនរបស់យើងគឺបង្កើតប្រព័ន្ធអេកូឡូស៊ី (Ecosystem) និងជាផ្នែកមួយរបស់វា។ ប្រព័ន្ធអេកូឡូស៊ីនេះ ដែលក្នុងនោះអាជីវកម្មនានា នឹងជួយភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងសង្គម ជួយដល់ការត្រៀមបង្កើមថាមវន្តរវាងតំបន់ជនបទនិងតំបន់ប្រជុំជន ជួយជំរុញដល់ការបង្កើតអន្តរសហការរវាងមនុស្សវ័យចំណាស់ជាមួយប្រជាជនសម័យឌីជីថល ជួយដល់ការត្រៀមខ្លួនរបស់កម្លាំងសម្រាប់ស្វ័យប្រវត្តិកម្ម និងឧស្សាហកម្ម ៤.០ ព្រមទាំងជួយឱ្យប្រជាជននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចនៅក្នុងពិភពលោកផងដែរ។ យោងតាមសញ្ញាណចុងក្រោយពីមេដឹកនាំពិភពលោក ដែលកំពុងរៀបចំសម្រាប់វិស័យឌីជីថល និងពិភពលោកក្រោយកូវីដ ចក្ខុវិស័យរបស់ក្រុមហ៊ុន អាយជីគ្រុប គឺកាគាំទ្រនូវមូលធននិយមប្រមូលផ្ដុំបែបថ្មី និងសេដ្ឋកិច្ចបរិយាប័ន្ន។ 

អំពីក្រុមហ៊ុន មីតដុកទ័រ

មីតដុកទ័រគឺជាវេទិកាមួយផ្តល់សេវាកម្មសុខាភិបាលចេញចូលតែមួយ រួមមានការប្រឹក្សាយោបល់តាមអនឡាញ ជាមួយនឹងគ្រូពេទ្យឯកទេស រួមនឹងការដឹកជញ្ជូនថ្នាំពេទ្យ ការទៅយកសំណាកដល់ផ្ទះ និងការណាត់ជួបជាមួយគ្រូពេទ្យ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]