តារាកម្សាន្ត៖ ក្រោយគ្រងមកុដបានរយ:ពេល៣ខែ បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ ដែលមកពីប្រទេសឥណ្ឌា កញ្ញា Harnaaz Sandhu ក៏បានមានឱកាសបន្តបេសកកម្មទៅរស់នៅក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ក្នុងតំណែងជាបវរកញ្ញាឯកចក្រវាល ដើម្បីបំពេញការងារជាច្រើននៅក្នុងស្ថាប័នMU។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍អំពីសម្រស់បវរកញ្ញាឯកចក្រវាលពិភពលោក វ័យ២២ឆ្នាំ រូបនេះវិញ ក៏មានស្រស់ស្អាតមិនធម្មតាដែរ ដោយក្នុងឱកាសលេចមុខដំបូងក្នុងឈុតពណ៌ទឹកប៊ិចក្រមៅ អមដោយអាវក្រៅពណ៌គគីរ រោមសត្វ ដែលជាទូទៅគេច្រើនពាក់នៅរដូវរងា បវរកញ្ញាដ៏ល្បីរូបនេះ បានបង្ហាញរាងដ៏ស្រស់ស្អាត និងទឺកមុខដ៏ទាក់ទាញ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថានាង Harnaaz Sandhu បវរកញ្ញាឯកចក្រវាលឆ្នាំ២០២១ កើតនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០០០ ក្នុងគ្រួសារSikh នៅ ក្នុងទីក្រុងChandigarh រដ្ឋភាគខាងជើងប្រទេសឥណ្ឌា ។ នាងបានទទួលការអប់រំពីសាលារដ្ឋ Shivalik និងបានបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាជំនាញព័ត៌មានវិទ្យា នៅមហាវិទ្យាល័យរដ្ឋាភិបាលសម្រាប់ក្មេងស្រីនៅក្នុងទីក្រុងChandigarh ដែលជាស្រុកកំណើតរបស់នាងផ្ទាល់តែម្តង។
ចង់ឃើញថាតើ បវរកញ្ញារូបនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]