ខេត្តកណ្តាល៖ មានបេក្ខជនជាប់និទ្ទេសA សរុបចំនួន១២៧នាក់ ខេត្តកណ្តាលឈរលំដាប់លេខរៀងទី៣ ដែលមានបេក្ខជនជាប់និទ្ទេសA ច្រើនបំផុតនៅទូទាំងប្រទេស ដោយនៅក្នុងនោះក៏មានសិស្សស្រីឆ្នើម២រូប ដែលមកពីវិទ្យាល័យស្អាង ទទួលបាននៅនិទ្ទេសA គ្រប់មុខវិជ្ជាតែម្តង។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីសិស្សស្រីជាប់និទ្ទេសA គ្រប់មុខវិជ្ជាប្រចាំខេត្តកណ្តាលទាំងពីររូបនេះវិញ គឺសុទ្ធសឹងតែជាសិស្សថ្នាក់វិទ្យាសាស្រ្ត ដោយក្នុងនោះប្អូនស្រីជេស សុិនឌី វ័យ១៨ឆ្នាំ និងប្អូនស្រីយិន សុខលាភ វ័យ១៩ឆ្នាំ ទទួលបាននិទ្ទេសA គ្រប់មុខវិជ្ជា ដោយក្នុងនោះរួមមានគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា អក្សរសាស្រ្តខ្មែរ និងអក្សរសាស្រ្តអង់គ្លេស គឺនិទ្ទេសA ទាំងអស់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ខេត្តកណ្តាលមានចំនួនបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ សរុបដល់ទៅ៩០២២នាក់ ដែលក្នុងនោះមានអ្នកប្រលងជាប់ចំនួន៥៩២៤នាក់៕
ចង់ស្គាល់ថាតើសិស្សស្រីនិទ្ទេសA គ្រប់មុខទាំងពីរនេះមានមុខមាត់យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]