បរទេស៖ កាលពីថ្ងៃទី ១៣ ខែមករា ២០២២នេះ យោងតាមប្រភពពី Billboard តារាស្រីរ៉េប Cardi B បានបង្ហាញខ្លួននៅតុលាការក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ តារារ៉េបស្រីរូបនេះបានឆ្លើយនឹងបញ្ហាជាច្រើន រួមទាំងរបួសផ្លូវចិត្ត និងផ្លូវកាយ ទាក់ទងនឹងពាក្យបណ្ដឹងរបស់នាង ប្ដឹងទៅកាន់ Youtuber នាង Tasha K។
ក្នុងនោះ បើតាមសម្ដី Cardi B បន្ទាប់ពីត្រូវបាន Tasha K បរិហារកេរ្តិ៍ដោយប្រឌិតព័ត៌មានឯកជន នាងធ្លាប់បានសារភាពថា នាងចង់ធ្វើអ.ត្ត.ឃាតលើខ្លួនឯង ព្រោះធុញទ្រាន់នឹងអ្វីៗគ្រប់យ៉ាងក្នុងជីវិត។ លើសពីនេះ Cardi B ក៏កើតជំងឺឈឺក្បាលប្រកាំង ស្រកទម្ងន់ និងភ័យខ្លាចខ្លាំង មិនចង់សូម្បីមានទំនាក់ទំនងស្និទ្ធស្នាលជាមួយស្វាមីថែមទៀតផង។
យោងតាមប្រភព Billboard ដដែលបានរាយការណ៍ថា របាយការណ៍របស់ក្រុមហ៊ុនច្បាប់ Law360 នាង Tasha K បានសារភាពចំពោះមុខគណៈវិនិច្ឆ័យថា នាងបានប្រឌិតព័ត៌មានអំពី Cardi B ពិតមែន ព្រោះដើម្បីរកលុយបានច្រើន និងបង្កើនកេរ្តិ៍ឈ្មោះនៃអាជីវកម្មផ្ទាល់ខ្លួនរបស់នាង។
យ៉ាងណាមិញ ការកាត់ក្តីបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែមករា នេះហើយ។ ហើយ Cardi B ក៏កំពុងស្នើសុំឲ្យ Tasha K សុំទោសជាសាធារណៈ និងទូទាត់សងការខូចខាតប៉ះប៉ូវជំនឿចិត្ត និងត្រូវតែលុបវីដេអូប្រឌិតដែលបានបង្ហោះចោលទាំងអស់។
គួររំឮកផងដែរថា រឿងរ៉ាវនេះ បានកើតឡើងក្នុងឆ្នាំ ២០១៨ ដោយ Youtuber នាង Tasha K បានបង្ហោះព័ត៌មានមិនពិតជាច្រើនអំពី Cardi B ហើយក្នុងពេលតែមួយ នាងបានផ្សព្វផ្សាយវីដេអូរសើបជាច្រើនដែលមិនអាចមើលឃើញច្បាស់ តែបែរជាបញ្ជាក់ថាអ្នកនៅក្នុងវីដេអូនេះគឺជាតារាចម្រៀងរ៉េប Cardi B កាលពីនៅក្មេងទៅវិញ។ មិនតែប៉ុណ្ណោះ Youtuber រូបនេះ ថែមទាំងចោតប្រកាន់ថា Cardi B ថាធ្លាប់រកស៊ីផ្លូ.វ.ភេ.ទ និងមានជំងឺកា.មរោ.គជាប់ខ្លួនថែមទៀតផងដែរ៕
ប្រភព៖ zingnews.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]