តារាកម្សាន្ត៖ ថ្មីៗនេះ កម្មវិធីបវរកញ្ញាភេទទីបីប្រចាំប្រទេសកម្ពុជា ឬ Miss Queen Cambodia បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកនិយមគាំទ្រ និងតាមដានវិស័យបវរកញ្ញា ដោយស្ថាប័នបវរកញ្ញាភេទទីបីកម្ពុជា បានបញ្ចេញរូបថតជាច្រើនសន្លឹក បង្ហាញពីឈុតតំណាងជាតិរបស់បេក្ខនារីដែលជាបវរកញ្ញាភេទទី៣នីមួយៗ យ៉ាងស្រស់ស្អាត រហូតទទួលបានការកោតសរសើរ និងការគាំទ្រពេញហ្វេសប៊ុកតែម្តង។

ជាក់ស្តែងនៅក្នុងឈុតតំណាងជាតិ ឬ National Custom បវរកញ្ញាភេទទី៣ដ៏ស្រស់ស្អាតទាំង១១រូប បានបង្ហាញខ្លួនក្នុងឈុតតំណាងជាតិ បានយ៉ាងស្រស់ស្អាត ហើយជាពិសេសជាអ្វីដែលគួរឲ្យកត់សម្គាល់ ឈុតតំណាងជាតិនីមួយៗសុទ្ធសឹងតែរំលេចនៃក្បូរក្បាច់រចនាយ៉ាងប្រណីត ទាក់ភ្នែក សមស្របទៅនឹងវប្បធម៌ និងអត្តសញ្ញាណជាតិតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កម្មវិធីបវរកញ្ញាភេទទីបីប្រចាំប្រទេសកម្ពុជា ឬ Miss Queen Cambodia និងរៀបចំការប្រកួតផ្តាច់ព្រ័ត្រនាពេលឆាប់ៗនេះ ខណ:ដែលមហាជន និងអ្នកគាំទ្រវិស័យមួយនេះ កំពុងទន្ទឹមរងចាំទស្សនា៕

ប្រភព៖: Miss Queen Cambodia

ចង់ឃើញថាតើ ឈុតតំណាងជាតិរបស់បវរកញ្ញាភេទទីបី កម្ពុជាមានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

បវរកញ្ញាភេទទីបីកម្ពុជា ក្នុងឈុតតំណាងជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]