ខេត្តកំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងផ្ដល់រង្វាន់ជា ម៉ូតូ Zoomer-X ដល់សិស្សនិទ្ទេស A ចំនួន៣៣នាក់ ម្នាក់១គ្រឿង។ អភិបាលខេត្តរូបនេះ បានបញ្ជាក់ថា រង្វាន់ម៉ូតូនេះ ជាកាដូលើកទឹកចិត្ត ចំពោះ ការខិតខំប្រឹងប្រែងរបស់បេក្ខជនប្រឡង ហើយវាក៏ជាមោទកភាពសម្រាប់សហគមន៍ផងដែរ។
ក្រោយពីចេញលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ របស់សិស្សតាមបណ្ដាខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមករានេះ លោក វ៉ី សំណាង បានប្រាប់ កាសែតថ្មីៗថា លោក នឹងផ្ដល់រង្វាន់ម៉ូតូ Zoom-X ដល់សិស្សនិទ្ទេស A ចំនួន៣៣នាក់ ម្នាក់១គ្រឿង ជាកាដូលើកទឹកចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក បញ្ជាក់ដូច្នេះថា៖
ទន្ទឹមនឹងនេះ លោក វ៉ី សំណាង ក៏លើកទឹកចិត្តដល់សិស្សទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមផងដែរ។ ក្នុងនោះ លោក វ៉ី សំណាង បានបញ្ជាក់ថា លោកត្រូវតែធ្វើតាមការសន្យា ហើយរង្វាន់ទាំងនោះ ក៏មានការចូលរួមពីសប្បុរសជននៅក្នុងខេត្តផងដែរ។
សូមរំលឹកផងដែរថា នៅកំពង់ស្ពឺ បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២១ មានចំនួន ៤៥៥៥នាក់ (ស្រី ២៣៨០នាក់) ក្នុងនោះ អ្នកប្រឡងជាប់មានចំនួន២៩៧៩នាក់ (ស្រី១៧២២នាក់)។ ក្នុងចំណោមនិទ្ទេស A ទាំង៣៣នាក់ មានស្រី២២នាក់ ប្រុស១១នាក់។
គួរជម្រាថា បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្នាំនេះ មានបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១,៧៥៣ នាក់៕


ប្រភព៖ ថ្មីៗ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]