រាជធានីភ្នំពេញ៖ កម្ពុជា បានផ្អាកការនាំចូលជ្រូកពីប្រទេសជិតខាង ថៃ និងវៀតណាមជាបណ្ដោះអាសន្ន ដោយសារការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងប្រទេសថៃ នាពេលថ្មីៗនេះ។
សេចក្តីសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានរកឃើញករណីជំងឺប៉េស្តជ្រូក ASF នៅក្នុងផ្ទះសត្តឃាត មួយក្នុងខេត្ត Nakhon Pathom ដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះ អ្នកបង្កាត់ពូជនៅទូទាំងប្រទេស។ នេះបើតាមកាសែត Khmer Times បានរាយការណ៍កាលពីថ្ងៃសុក្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក តាន់ ផាន់ណារ៉ា ប្រធាននាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្មកម្ពុជា បានប្រាប់ កាសែត Khmer Times ថា «កម្ពុជាកំពុងចាត់វិធានការតឹងរ៉ឹង ដើម្បីធ្វើតេស្តជ្រូកនាំចូលពីប្រទេសទាំងនោះ ដែលមានផ្ទុកមេរោគនេះ ប៉ុន្តែឥឡូវនេះ យើងបានហាមប្រាមការនាំចូលវាទាំងស្រុង»។លោកបានបន្ថែមថា "ប្រសិនបើយើងរកឃើញថាកម្រិតផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេសមានកម្រិតទាបពេក នោះយើងនឹងអាចនាំចូលបានខ្លះ ប៉ុន្តែការត្រួតពិនិត្យតឹងតែងនឹងត្រូវបានធ្វើឡើងនៅព្រំដែន" ។
វិញ្ញាបនបត្រនាំចូលនឹងត្រូវបានចេញឱ្យអ្នកនាំចូលដែលទទួលស្គាល់ ប៉ុន្តែពួកគេនឹងនៅតែស្ថិតក្រោមការធ្វើតេស្ត។ លោក ផាន់ណារ៉ា មានប្រសាសន៍ទៀតថា៖ “ខ្ញុំនឹងធ្វើការបន្ថែមទៀតជាមួយសមាគមបសុសត្វ និងអ្នកនាំចូលដើម្បីកំណត់ថាតើយើងត្រូវផ្អាកការនាំចូលជ្រូករយៈពេលប៉ុន្មានទៀត”។ យើងមិនចង់ឲ្យមេរោគមានឥទ្ធិពលមកលើបសុសត្វដែលយើងមានក្នុងប្រទេសកម្ពុជានោះទេ។
សូមរំលឹកផងដែរថា កម្ពុជាធ្លាប់នាំចូលជ្រូកពី ៨,០០០ទៅ ៩,០០០ ក្បាលក្នុងមួយថ្ងៃពីប្រទេសថៃ និងវៀតណាម ប៉ុន្តែដោយមានអ្នកបង្កាត់ក្នុងស្រុក កាន់តែច្រើនចូលមកធ្វើអាជីវកម្ម តួលេខទាំងនេះបានធ្លាក់ចុះ។
លោក ផាន់ណារ៉ា បានបន្ថែមថា៖ "ឥឡូវនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានរកឃើញ យើងត្រូវតែប្រុងប្រយ័ត្នជាពិសេស"។
ក្នុងនោះ ខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែនខេត្តស្រះកែវ ប្រទេសថៃ មានការនាំចូលជ្រូកច្រើនជាងគេ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕
ប្រភព៖ បាងកកប៉ុស្តិ៍
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]