កែប៖ ក្នុងពេលថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថាពេលនេះកំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការសាងសង់ជាស្ថាពររួចរាល់១០០%ហើយ ក្រោយពីដំណើរការសាងសង់អស់រយៈពេល២ឆ្នាំ។ បើតាមអាជ្ញាធរខេត្តថា កំពង់ផែនេះ នឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។
ដោយឡែក យោងតាមការបញ្ជាក់របស់វិស្វករសាងសង់គម្រោងកំពង់ផែកោះទន្សាយនេះ លោក លីប ជាង បានឲ្យដឹងថា ការសាងសង់កំពង់ផែទេសចរណ៍ (កោះទន្សាយ) មកដល់ពេលនេះអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសរបស់ជំនាញនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះយើងបានសាងសង់ផ្លូវបេតុងសរសៃដែក អគារលក់សំបុត្រ និងកន្លែងអង្គុយរង់ចាំ បន្ថែមពីនោះមានស្ពានចូលផែ តួផែដែលមានរាងស្នូកក្តាម និងដៃផែចំនួន៤ មានតូច២ ធំ២។ ហើយទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ (កោះទន្សាយ) ក្រុងកែប ខេត្តកែប ដែលយើងបានប្រើរយៈពេលសាងសង់២៤ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ក្រៅពីនេះទៀត លោកបានបញ្ជាក់បន្ថែមទៀតថា កំពង់ផែទេសចរណ៍ កោះទន្សាយនេះ ចំណាយថវិការសាងសង់ប្រមាណជិត ៥ពាន់លានរៀល ដោយមានសណ្ឋានជារូបក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ (៤៦៦១,៥០ម៉ែត្រការ៉េ)។
ជាចុងក្រោយលោកឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ សម្រាប់ត្រៀមបម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាពអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបាន មិនលើសពី ១៥តោននោះទេ ហើយនេះគឺជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ដែលផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត ហើយការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]