សៀមរាប៖ កាលពីថ្ងៃសុក្រ ទី ១៤ ខែមករា ឆ្នាំ២០២២ លទ្ធផលនៃការប្រលង បាក់ឌុប បានប្រកាសហើយដែលក្នុងនោះមានបេក្ខជនជាច្រើនបានជាប់បានទទួលបាននូវលទ្ធផលល្អ ស្របពេលដែលមានបេក្ខជនមួយចំនួនក៏មិនបានទទួលបាននូវជោគជ័យៅក្នុងការប្រលងឆ្នាំនេះផងដែរ។

នៅក្នុងនោះដែរ សង្កេតឃើញថាអ្នកជាប់និទ្ទេស A មានច្រើនគួរសម ដែលមានបេក្ខជនជាប់និទ្ទេស A រហូតដល់ទៅ ១៧៥៣ នាក់ ដែលភាគរយចំនួនជាប់សរុប មានដល់ទៅជាង ៦៥ ភាគរយ ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះបើយោងតាមការ បង្ហោះវីដេអូ នៅគណនី TikTok មួយ ដែលបង្ហាញលោកគ្រូ បានបញ្ចេញកាយវិការរាំ នៅក្នុងសាលា ដើម្បីអបអរសារទរ ដល់សិស្សរបស់ខ្លួន ដែលបាននិទ្ទេស A រហូតដល់ទៅ ៩ នាក់ ដែលនេះជាទឹកចិត្តគ្រូបង្រៀន ទៅកាន់សិស្ស ដែលខិតខំប្រឹងប្រែងបង្រៀនរហូត​ ដល់សិស្សរបស់ខ្លួនទទួលបានលទ្ធផលជាទីគាប់ចិត្តបែបនេះ។

ក្រោយពីបានឃើញវីដេអូនេះ បានបង្ហោះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាចូលរួមអបអរដល់អ្នកបាននិទ្ទេស A ៩ នាក់ និងបានកោតសរសើតដល់ទឹកចិត្តគ្រូបង្រៀន មិនត្រឹមតែប៉ុណ្ណោះក៏មានការស៊ែរត ៗ គ្នាពេញបណ្តាញសង្គមតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
@jee__nylove77

វិទ្យាល័យសម្តេចហ៊ុនសែនអង្គសុភី ជាប់និទ្ទេសA9នាក់លោកគ្រូសប្បាយដល់ហើយ

♬ original sound - Landry Music
វិដេអូដែលគេបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]