តៃវ៉ាន់៖ ថ្មីៗនេះ តារាចម្រៀងតៃវ៉ាន់ លោក Wang Leehom បានធ្វើសេចក្ថីបញ្ជាក់ តាមរយៈមេធាវីដើម្បីបកស្រាយពីមូលហេតុ នាំមនុស្សប្លែកមុខ ៣ នាក់ មកផ្ទះ អតីតភរិយារបស់ខ្លួន ដែលជាហេតុធ្វើឲ្យអតីតភរិយារូប ចោទប្រកាន់ថាលោកកំពុងតែគម្រា.មកំហែង ដល់រូបនាង និងកូនៗ។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ តាមរយៈក្រុមហ៊ុនច្បាប់ លោក Wang Leehom បានលើកឡើងថា Lee Jinglei ដែលជាអតីតភរិយារបស់ខខ្លួន បានប្រែក្លាយការលែងលះរបស់ពួកគេ ទៅជាយុទ្ធនាការមិនពិត ការលាបពណ៌ព្យាបាទ និងការប្រឌិតដែលធ្វើឱ្យខូចខាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ឯកសារដែលបានផ្ញើទៅប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ក៏បានបញ្ជាក់ពីមូលហេតុដែលលោក Wang Leehom នាំបុរសបីនាក់ ទៅផ្ទះអតីតភរិយា ដោយសារតែ មុននោះ ការកំណត់អារម្មណ៍របស់អតីតភរិយា ហាក់មិនស្ថិតស្ថេរនោះទេ ដូច្នេះហើយ ខាងមេធាវីបានសុំឲ្យលោក កុំមកមើលកូនតែម្នាក់ឯង។ លោក Wang Leehom និងជំនួយការរបស់ខ្លួន ក៏បានមកដល់ផ្ទះ ដោយនាំយកស្ករគ្រាប់ និងរបស់លេងសម្រាប់កូនៗទៀតផង។
ម៉្យាងវិញទៀត តារាចម្រៀងប្រុសរូបនេះ ក៏បានស្នើឱ្យអតីតភរិយារបស់ខ្លួន បិទកាមេរ៉ាទាំងអស់នៅក្នុងផ្ទះ ដើម្បីជៀសវាង ការធ្វើឱ្យមានការត្រួតពិនិត្យដោយមិនចាំបាច់ ប្រសិនបើរូបភាពត្រូវបានលាតត្រដាង។ ទោះជាយ៉ាងណា អតីតភរិយារូបនេះ បាននាំកូនទៅបន្ទប់ និងបានចាក់សោទ្វារ រារាំង មិនឲ្យតារាប្រុសរូបនេះឃើញនោះទេ។ ហើយ នាងក៏បានបង្ហោះ ការចោទប្រកាន់លើរូបលោក ថាបានដាក់សម្ពាធលើខ្លួន បន្ទាប់មក ក៏បានទូរស័ព្ទទៅប៉ូលិស ដើម្បីបង្កឱ្យមានចលាចល ។ ខណៈដែលខាង លោក Wang Leehom បាននិយាយថា ពេលនេះខ្លួន គ្រាន់តែចង់ផ្តោតលើការនៅជាមួយកូនៗដោយគ្មានឧបសគ្គ តែប៉ុណ្ណោះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]