ចិន៖ រដ្ឋធានីប៉េកាំងនៅថ្ងៃសៅរ៍ * ទី១៥ ខែមករា) បានរាយការណ៍ពីការឆ្លងក្នុងស្រុកដំបូងរបស់ខ្លួននៃមេរោគបំប្លែងថ្មីអូមីក្រុង ដែលអាចឆ្លងបានខ្ពស់ដោយបន្ថែមសម្ពាធលើអាជ្ញាធរដើម្បីទប់ស្កាត់ការរីករាលដាលដែលអាចកើតមានឡើង តិចជាងបីសប្តាហ៍មុនពេលកីឡាអូឡាំពិករដូវរងាចាប់ផ្តើម។

ក្រុមមន្ត្រីចិន បានបញ្ជាក់ពីការរកឃើញនៃមេរោគឆ្លងខ្លាំង នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២​កន្លងទៅនេះ។ពួកគេបាននិយាយថា អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺកំពុងត្រូវបានធ្វើតេស្ត ហើយអ្នកដែលនៅទីតាំងដែលអ្នកឆ្លងកាត់ ឬពាក់ព័ន្ធទីតាំង ត្រូវតែរាយការណ៍ទៅអាជ្ញាធរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីស្រុក Haidian បាននិយាយថា ក្រុមមន្ត្រីបានបិទបរិវេណលំនៅដ្ឋាន និងកន្លែងធ្វើការរបស់អ្នកឆ្លងមេរោគ ហើយបានប្រមូលសំណាកចំនួន ២,៤៣០ សម្រាប់ការធ្វើតេស្តពីមនុស្សដែលមានទំនាក់ទំនងជាមួយទីតាំងទាំងពីរ។ ករណីឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង ត្រូវបានបញ្ជាក់កាលពីថ្ងៃសៅរ៍នៅទីក្រុងសៀងហៃ និងទីក្រុង Zhuhai ក្នុងខេត្តក្វាងទុង ខណៈដែលគណៈកម្មការសុខភាពជាតិបានព្រមានអំពីការផ្ទុះឡើងដែលអាចកើតមាននៅក្នុងតំបន់ទាំងនោះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ ប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងស្រុកនៃមេរោគបំប្លែងថ្មី នៅភាគខាងជើងទីក្រុង Tianjin ខេត្ត Henan ភាគកណ្តាល និងខេត្ត Liaoning ភាគឦសាន។ ទោះជាយ៉ាងណាក៏ដោយ ចំនួនសរុបនៃករណីឆ្លងអូមីក្រុងនៅតែមិនច្បាស់លាស់។គិ

តត្រឹមថ្ងៃទី១៤ខែមករា ប្រទេសចិនដីគោកមានចំនួន ១០៤,៧៤៥ ករណីដែលត្រូវបានបញ្ជាក់។ មិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៤.៦៣៦នាក់។ ទន្ទឹមនោះដែរ រដ្ឋាភិបាលក្នុងតំបន់ជាច្រើន បានណែនាំអ្នកស្រុកកុំឱ្យចាកចេញពីទីក្រុងដោយមិនចាំបាច់ ខណៈដែលជើងហោះហើរអន្តរជាតិ និងក្នុងស្រុករាប់សិបត្រូវបានផ្អាក៕

ការធ្វើតេស្តលើពលរដ្ឋ នៅក្នុងទីក្រុងប៉េកាំង

ប្រភព៖ strait times

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]