ជប៉ុន៖ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា រលកយក្សស៊ូណាមិ ដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងក្រោមទឹកដ៏ធំមួយ ចេញពីកោះតុងហ្គា បានទៅដល់ច្រាំងសមុទ្ររបស់ប្រទេសជប៉ុន នេះបើតាមគេរាយការណ៍មក។

ក្នុងនោះ រលកកម្ពស់ ១.២ម៉ែត ដែលនៅម៉ោង ១១:៥៥ នាទីយប់ ម៉ោងក្នុងតំបន់ នៅថ្ងៃសៅរ៍ (១៥ មករា) នៅស្ថិតនៅកោះ Amami និង Tokara ភាគខាងត្បូង ប្រទេស ដែលការព្រមានអំពីរលកយក្សស៊ូណាមិ អាចនឹងមានគ្រោះថ្នាក់ អាចឈានដល់កម្ពស់ ៣ ម៉ែត្រ នាពេលខានមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយនៅមុននេះបន្តិចនៅថ្ងៃសៅរ៍ថា វាមានឱកាសនៃការផ្លាស់ប្តូរកម្រិតទឹកសមុទ្រតិចតួចតែប៉ុណ្ណោះ ទៀតសោត គេក៏ច្រានចោលនូវរលកយក្សស៊ូណាមិដែលបំផ្លិចបំផ្លាញ ហើយមិនបានចេញការព្រមាន ឬការណែនាំដំបូងឡើយ នេះបើយោងតាមកាសែត The Japan Times ៕

ប្រភព៖ channelnewsasia.com

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]