ចិន៖ ថ្មីៗនេះ តារាសម្ដែងចិនដ៏ល្បី Liu Yifei បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន នៅពេលដែលនាងបានឈប់​សម្រាក​ពី​ ការងារ​ជា​បណ្ដោះអាសន្ន និង ​រីករាយ​ក្នុងការ​សម្រាក​លំហែ​កាយ​តែ​ម្នាក់​ឯង។

ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហោះរូបថតនៅក្នុងហាងកាហ្វេ បង្ហាញសកម្មភាពអានសៀវភៅយ៉ាងស្ងៀមស្ងាត់ ហើយនេះ​ជា​កម្រង​រូបថត​ដំបូងរបស់នាង ដែលបានបង្ហោះ​លើ​ទំព័រ​ផ្ទាល់​ខ្លួន​ ចាប់តាំងពីដើមឆ្នាំមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនេះ Liu Yifei ហាក់មិនបានតុបតែងមុខមាត់អ្វីឡើយ ដោយបញ្ចេញនូវមុខទទេ និងទម្លាក់សក់វែង នៅក្នុងឈុតយ៉ាងសាមញ្ញធម្មតា ប៉ុន្តែបន្ទាប់ពីបានឃើញហើយ ទស្សនិកជនជាច្រើន បែរជាបានសរសើរនាងមិនឈប់ឈរ ជាមួយនឹងសម្រស់ និងភាពវ័យក្មេងរបស់នាង នៅអាយុ ៣៤ ឆ្នាំ ព្រមទាំងធ្វើឲ្យឈ្មោះរបស់តារាស្រីរូបនេះ បានចូលទៅក្នុងការស្វែងរកយ៉ាងក្តៅគគុកនៅលើ Weibo ដោយសារតែ នាងមិនបានបង្ហាញខ្លួននៅលើបណ្តាញសង្គម អស់រយៈជាយូរមកហើយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]