រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះចៅៗសិស្សថ្នាក់ទី១២ ដែលបានប្រឡងបាក់ឌុប ឆ្នាំនេះ ជាមួយលទ្ធផលល្អ ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះចៅៗ ដែលបានប្រឡងជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ ដែលឆ្នាំនេះ មានរហូតដល់ទៅ ១៧៧៥ នាក់។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដូចឆ្នាំៗមុនដែរ លើកលែងតែឆ្នាំ២០២០ ដែលឱ្យចៅៗសិស្សថ្នាក់ទី១២ ជាប់អូតូដោយស្វ័យប្រវត្តិ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវី១៩ នៅក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនោះ សម្តេចតេជោ បានបន្តទៀតថា ក្នុងឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តចៅៗដែលបានខិតខំរៀនសូត្រ រហូតប្រឡងជាប់ និងទទួលបាននិទ្ទេស A។
ចំណែកឯ ពេលវេលា និងទីកន្លែងជួប នឹងជំរាបតាមក្រោយតាមរយៈឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]