ថៃ៖ គឺជាគ្រួសារមួយដ៏កក់ក្តៅ និងគួរឲ្យស្រលាញ់បំផុតសម្រាប់ តារាប្រុស លោក Tak Boriboon និងភរិយា ដែលបានសាងចំណងគ្រួសារជាមួយគ្នា ជាង ១៦ ឆ្នាំមកហើយ ជាពិសេស អ្នកទាំងពីរ ថែមតាំងទាំងមានកូនស្រីសំណព្វចិត្តម្នាក់ ដែលជួយធ្វើឲ្យទំនាក់ទំនងស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍ កាន់តែរឹងមាំ។ 

ដោយឡែក កាលពីថ្មីៗនេះ តារាប្រុស លោក Tak Boriboon ក៏បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រទាំងឡាយ ដោយទើបតែ បង្ហាញរូបភាពគូស្នេហ៍ដំបូង ដែលថតជាមួយនឹងភរិយា នៅពេលដែលបាន​ជួប​គ្នា​ជា​លើក​ដំបូង​ ពេល​កំពុង​ឡើង​យន្តហោះ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ថែមទាំងបង្ហាញយ៉ាង​ស៊ី​ជម្រៅ​ចេញពី​ក្នុង​ចិត្ត ដោយបាននិយាយថា នេះ​ជា​រូបភាព​ដំបូង​ដែលពួកគេបាន​ថត​ជាមួយ​គ្នា​ពេល​យើង​ជួប​គ្នា​នៅ​លើ​យន្តហោះ ព្រមទាំងបានអរគុណទៅលើភរិយា ដែល​បាន​ចូល​មក​ក្នុង​ជីវិត​របស់​ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈការលើកឡើងបែបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើនជំនួស ដោយបានឃើញពីភាពផ្អែមល្ហែមមិនចេះថមថយ បើ​ទោះជា កន្លងហួសទៅជាង ​១០​ឆ្នាំ​ សម្រាប់ទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកទាំងពីរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tak Boriboon និង ភរិយា
Tak Boriboon និង ភរិយា
Tak Boriboon និង ភរិយា
Tak Boriboon និង ភរិយា
Tak Boriboon និង ភរិយា
Tak Boriboon និង ភរិយា
Tak Boriboon និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]