ថៃ៖ តារាសម្ដែងស្រី ដែលមានប្រជាប្រិយភាពខ្លាំបំផុត ប្រចាំប្រទេសថៃ Aum Patcharapa នាងគឺជាតារាស្រីជើងចាស់មួយរូប ដែលទទួលបានការគាំទ្រយ៉ាងច្រើនទោះបីនាងប្រលូកវិស័យសិល្បៈរាប់សិបឆ្នាំក៌ដោយក៌នាងនៅតែឈរលំដាប់ លេខ១ដដែល គ្មានតារាស្រីណាអាចដណ្ដើមតំណែងរបស់នាងបានឡើយ។  

ទន្ទឹមនឹងនេះ បើនិយាយពី ស្ទីលលេងខ្លួនវិញគឺ ក្មេងៗសុំខ្មាស់ ដោយសារនាង ពិតជាមានស្ទាយ៍ថ្មី ប្លែកៗ សាកសមជាមួយរូបរាងដ៏ស្រឡូនរបស់នាង ទោះស្លៀកពាក់បែបណា ក៏នាងនៅតែស្រស់សោភាដដែល។ មិនត្រឹមតែ មានរូបរាងស្អាតទេ តែមុខមាត់ Aum វិញអ្នកណាៗក៏ច្រណែន ជាមួយផ្ទៃមុខ ដ៏ស្រស់ផូផង់របស់នាងដែរ បើទោះបីវ័យកាន់តែជ្រេហើយក្តី ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលខ្លាំងជាមួយនឹងសម្រស់ដ៏ក្មេងជាងវ័យរបស់នាង ក្នុងអាយុ៤២ឆ្នាំហើយ តែបើមើលរូបនាងមិននឹងអាយុសោះ ក្នុងពេលដែលនាងមានការតុបតែងខ្លួនយ៉ាងក្មេងវ័យ ជាមួយនឹងសម្លៀកបំពាក់បែបទាន់សម័យហាយ ជាមួយអាវស្ដើងស្បៃរំយោល បូករួមនឹងខោសាច់ក្រណាត់ពណ៌ខៀវ មើលទៅពិតជាថ្លៃថ្នូរ មើលទៅដូចក្មេងទើបតែ២០អញ្ចឹង ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]