កូរ៉េខាងត្បូង៖ គ្រូសាស្ត្រចារ្យម្នាក់ នៅក្នុងទីក្រុង Chongqing ប្រទេសចិន បង្កភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីមហាជន បានប្រទះឃើញមានរូបរាងមុខមាត់ដូចសមាជិកក្រុមចម្រៀងកូរ៉េខាង BLACKPINK Lisa។
កញ្ញា Tang ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យផ្នែកទូរគមនាគមន៍ បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញអ្នកគ្រូរូបនេះ មានរូបរាងមុខមាត់បេះដាក់ដូចតារាចម្រៀងស្រី Lisa ដែលជាសមាជិក្រុម BLACKPINK។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែអ្នកគ្រូ Tang មានរូបរាងមុខមាត់ដូច Lisa បែបនេះហើយ បានធ្វើឱ្យសិស្សជាច្រើន តំរង់ជួរត្រៀបត្រារៀនជាមួយអ្នកគ្រូ ជាពិសេស សិស្សខ្លះទៀតថែមទៀត លបឈរក្រៅថ្នាក់ចាំមើលអ្នកគ្រូ Tang បង្រៀនទៀតផង។

ជុំវិញរឿងនេះដែរ កញ្ញា Tang ពិតជាមានការភ្ញាក់ផ្អើល ដោយសារតែរូបរបស់នាង ត្រូវបានគេយកទៅធៀបនឹង Lisa។
ក្នុងនោះ អ្នកគ្រូប្រវត្តិសាស្ត្ររូបនេះ បានបង្ហោះនៅលើបណ្តាញសង្គមថា៖ ខ្ញុំមិនដែលរំពឹងថា រូបរបស់នាងនឹង Lisa ត្រូវគេយកទៅបង្ហោះនៅលើបណ្តាញសង្គមបែបនេះនោះឡើយ។ ជាមួយគ្នានេះ នាងក៏បានប្រាប់ដល់មិត្តភក្តិបញ្ឈប់យករូបឯកជនរបស់នាង ទៅបង្ហោះនៅបណ្តាញសង្គមសាធារណៈ៕

ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]