រាជធានីភ្នំពេញ៖ ក្រោយពីលទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ ប្រកាសលទ្ធផលរួច នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហោះសារលើកទឹកចិត្ត និងអបអរសាទរចំពោះ ចៅៗដែលប្រឡងជាប់ និងទទួលបាននិទ្ទេស A ក្នុងនោះ ក៏មានបេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប បានស្នើសុំការយោគយល់ពីសម្តេច ត្រឹមសុំជាប់នឹងគេហ្នឹងដែរ ពីសម្តេចតេជោ។
ជាមួយគ្នានោះ បេក្ខជនខាងលើ បានលើកឡើងដូច្នេះថា៖ ជម្រាបសួរ លោកតាសម្តេច បើចៅប្រឡងធ្លាក់ តើមានការយោគយល់បន្តិចទេ លោកតា ចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនោះ ក្រោយបានចូលខមិនក្នុងទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ តាមខមមិញ៖ បើប្រឡើងធ្លាក់ហើយបែរជាមានការយោគយល់ឱ្យជាប់ យើងមិនចាំបាច់ប្រឡងទេនាំអស់លុយនិងកម្លាំង។ សូមចៅខិតខំរៀនដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត។
បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។
សូមរំលឹកផងដែរ បើតាមសម្តេចតេជោ បញ្ជាក់នៅលើទំព័រហ្វេសប៊ុក សម្តេចនឹងជួបជាមួយសិស្សនិទ្ទេស A ឆាប់ៗនាពេលខាងមុខ ដោយមានការជម្រាបពេលក្រោយពីឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពីទីតាំង និងពេលវេលា៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]