ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបហើយថា កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាតារាប្រុសមួយរូបដែលមានទេពកោសល្យផ្នែកចម្រៀងនេះជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមហាជនមិនថាចាស់ឬក្មេងក៏និយមចូលចិត្តនិងស្គាល់ពីភាពល្បីល្បញរបស់លោកស្ទើរពេញផ្ទៃប្រទេសផងដែរ។

មិនតែប៉ុណ្ណោះ តារាចម្រៀងប្រុសចាស់វស្សារូបនេះ ក៏សង្ហាមិនណយដែរ ដោយលោកមានរូបរាងខ្ពស់ស្រឡះ សាច់ដុំធំៗមាំមួន មើលទៅ សង្ហាមិនចាញ់តារាដទៃនោះឡើយ។ លើសពីនេះ  ទនលោកថែមទាំងមានជីវិតគ្រួសារប្រកបដោយសុភមង្គល ដោយគេឃើញភរិយាតារារូបនេះ តែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់លើស្វាមីដែលជា លោក ខេមរៈ សិរីមន្ត ផ្ទាល់តេម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះ ថ្មីៗនេះលោក ខេមរៈ សិរីមន្ត កាន់តែធ្វើឲ្យទស្សនិកជន និងហ្វេនជាច្រើននាក់ មានកូនចិត្តលួចច្រណែននឹងលោកគ្រប់គ្នា ហើយរូបភាពថ្មីទាំងនោះ​ បានបង្ហាញយ៉ាងច្បាស់ថា តារារូបនេះមានក្ដីសុខខ្លាំង នៅពេលដែលចេញទៅណាមកណា តែងតែផ្ដល់ស្នាមថើមយ៉ាងកក់ក្ដៅបែបនេះទៅកាន់ភរិយានិងកូនបែបនេះ។

ក្នុងនោះដែរ បន្ទាប់អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមបានឃើញរូបជុំគ្រួសារតារាចម្រៀងរូបនេះរួច ពួកគេបានចូលទៅCommentសរសើរពីទំនាក់ទំនងល្អក្នុងគ្រួសារលោកគ្រប់គ្នា៕  

សូមទស្សនារូបភាពខាងក្រោម៖

ខេមរៈ សិរីមន្ត 
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងកូន
ខេមរៈ សិរីមន្ត និងកូន
ខេមរៈ សិរីមន្ត និងកូន
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត