កំពង់ស្ពឺ៖ នាពេលថ្មីៗនេះ រុក្ខជាតិមួយដែលមានឈ្មោះបច្ចេកទេសថា Titan arumAmorphophallus Titannium ដែលត្រូវបានប្រទះឃើញនៅក្នុងតំបន់ភ្នំពីភូមិរលាក់កងជើងនៃខេត្តកំពង់ស្ពឺ ត្រូវបានយកមកដាំនៅក្នុងរមណីយដ្ឋានរាជនីលង្វែក របស់លោកស្រី សៀង ចាន់ហេង

ដោយឡែក យោងតាមការបញ្ជាក់របស់ លោកស្រី សៀង ចាន់ហេង ដែលជានាយិកានៃក្រុមហ៊ុន ហេង អភិវឌ្ឍ និងជាម្ចាស់រមណីយដ្ឋានរាជិនីលង្វែក បានធ្វើទិញយករុក្ខជាតិកម្រនេះចំនួន១០០០ដើមពីអ្នកភូមិ ដែលត្រូវទៅស្វែងរករុក្ខជាតិនេះនៅក្នុងព្រៃភ្នំ។ លោកស្រីបានមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗថា លោកស្រីប្រទះឃើញដើមផ្កាព្រៃនេះដោយចៃដន្យ ហើយក៏មានចិត្តស្រឡាញ់ភ្លាម ទើបបានជាលោកស្រីទាក់ទងអ្នកភូមិដើម្បីគាស់យកផ្កាព្រៃនេះមកដាំក្នុងរមណីយដ្ឋានរបស់លោកស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រាជិនីលង្វែកគឺរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងលំហែបែបធម្មជាតិដែលកំពុងត្រូវបានសាងសង់អស់រយៈពេលជិត២ឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណ២០០ហិកតានៅមិនឆ្ងាយពីរមណីយដ្ឋានភ្នំឧដុង្គ។ នៅក្នុងរមណីយដ្ឋាននេះ មានដាំរុក្ខជាតិឈើហូបផ្លែ និងផ្ការាប់រយប្រភេទ ជាពិសេសដើមឫស្សី ដែលជាអត្តសញ្ញាណនៃបន្ទាយលង្វែកក្នុងប្រវត្តិសាស្ត្រកម្ពុជាកាលពីជាង៥០០ឆ្នាំមុន។

យ៉ាងណាមិញ ថ្វីដ្បិតតែការដ្ឋានសាងសង់រមណីយដ្ឋានដ៏ធំនៅពុំទាន់បានបញ្ចប់ ប៉ុន្តែរមណីយដ្ឋានរាជិនីលង្វែកត្រូវបានបើកទទួលភ្ញៀវទេសចរបណ្ដើរ ជាពិសេសជារៀងរាល់ថ្ងៃចុងសប្ដាហ៍៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

រុក្ខជាតិ Titan arum ឬ Amorphophallus Titannium
រុក្ខជាតិ Titan arum ឬ Amorphophallus Titannium
រុក្ខជាតិ Titan arum ឬ Amorphophallus Titannium (រូបភាពពីក្នុងអុីនធើណែត)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]