ហុងកុង៖ ថ្មីៗនេះ សមាជិកគ្រួសារម្នាក់របស់ តារាសម្ដែងស្រីជើងចាស់ Carina Lau ដែលត្រូវបងស្រីថ្លៃរបស់នាង បានបង្ហោះរូបភាពនៅក្នុងពិធីជប់លៀងមួយ ដែលបង្ហាញពីមុខមាត់សមាជិកគ្រួសារទាំងមូល ពោរពេញដោយភាពរីករាយ។ 

នៅក្នុងនោះដែរ តាមរយៈរូបភាពមួយនេះ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើក្មួយប្រុសរបស់តារាស្រីរូបនេះ ដែលជាកូនប្រុសរបស់បងប្រុសនាង ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា និងកម្ពស់ខ្ពស់ស្រឡះ ព្រមទាំងមុខមាត់ដ៏ទាក់ទាញមិនចាញ់ តារាល្បីៗនោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺ ដោយយោងតាមប្រភពដែលបញ្ចេញនូវប្រធានបទនេះ បានលើកឡើងថា ក្មួយប្រុសដ៏សង្ហារបស់ Carina Lau រូបនេះ អាចនឹងក្លាយជាទាយាទស្នងមរតករបស់នាង និងស្វាមី ព្រោះដោយសារតែ ប្ដីប្រពន្ធអ្នកទាំងពីរ ស្រលាញ់ និងយកចិត្តទុកដាក់នឹងក្មួយប្រុស ដូចជាកូនប្រុសបង្កើត តាំងតែពីក្មេងៗ។ ម៉្យាងវិញទៀត ដោយសារតែ Carina Lau និងស្វាមីខ្លួន មិនទាន់មានកូនណាម្នាក់ឡើយ ដូច្នេះ ទើបធ្វើឲ្យមានការសង្ស័យពីការផ្ទេរទ្រព្យសម្បត្តិ ទៅឲ្យក្មួយប្រុស នៅពេលអនាគត៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Carina Lau
Carina Lau និង ស្វាមី
Carina Lau និង គ្រួសារ
Carina Lau និង ក្មួយប្រុស
Carina Lau និង ក្មួយប្រុស
Carina Lau និង ក្មួយប្រុស
Carina Lau និង ក្មួយប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]