ថៃ៖ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha កំពុងអំពាវនាវឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងថាមពលជួបពិភាក្សាជាបន្ទាន់ជាមួយអ្នកផលិតអាហារ និងសារធាតុសំខាន់ៗ ឬឧបករណ៍ផ្សេងទៀតដើម្បីគ្រប់គ្រងការកើនឡើងតម្លៃជាលំដាប់។

ដោយឡែក តម្លៃសាច់មាន់ ពងមាន់ ថ្លៃជួលទូកទូក សូម្បីតែថ្លៃសេវ៉ាកម្មផ្សេងទៀត​ ក៏កំពុងកើនឡើងដែរ ហើយខណៈពេលនេះឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow ឥឡូវនេះកំពុងស្នើឱ្យប្រជាជនថៃ រក្សាភាពភាពស្ងៀមស្ងាត់ ចំពេលមានការឡើងថ្លៃ ហើយលោកបានអះអាងថា ករណីនេះមិនអាចកើតឡើងរហូតនោះទេ វាអាចស្ថិតក្នុងពេលបណ្តោះអាសន្នប៉ុណ្ណោះ។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលក៏បានពិភាក្សាជាមួយក្រុមហ៊ុនផលិតគុយទាវធំរបស់ប្រទេស Thai President Foods អំពីការកំណត់តម្លៃឱ្យ​មានស្ថេរភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែតម្លៃសាច់ជ្រូកបានកើនឡើងខ្លាំងពេក កសិដ្ឋានចិញ្ចឹមក្រពើបានធ្វើការលក់សាច់ក្រពើក្នុងតម្លៃ ៧០ បាតក្នុងមួយគីឡូក្រាម ដែលនេះធ្វើឱ្យ​ប្រជាពលរដ្ឋនាំគ្នាទិញក្រពើយកទៅបរិភោគវិញ ខណៈពេលសាច់ជ្រូកមានតម្លៃឡើង​ដល់​ជាង ២០០ បាត​ក្នុង​មួយ​គីឡូក្រាម។

ប៉ុន្តែរដ្ឋាភិបាលនៅតែអះអាងថា តម្លៃសាច់ជ្រូកឡើងពេលបច្ចុប្បន្ននេះ គឺដោយសារតែការរីករាលដាលដ៏ចម្រូងចម្រាសនៃជំងឺប៉េស្តជ្រូកមកពីអាហ្រ្វិក ដែលនាំទៅដល់ការខ្វះខាតការផ្គត់ផ្គង់ទីផ្សារសាច់នៅក្នុងប្រទេសថៃផងដែរ។

ក្រៅពីនេះទៀត ប្រេងឆៅក៏បានហក់ឡើងពី ៦៥ ដុល្លារទៅជិត ៨៤ ដុល្លារក្នុងមួយបារ៉ែល ចាប់តាំងពីថ្ងៃទី ៣ ខែធ្នូឆ្នាំមុននេះ ដែលធ្វលឱ្យ​រដ្ឋាភិបាលថៃបើកការពិភាក្សាជាមួយក្រុមហ៊ុនប្រេង និងហ្គាស PTT ដើម្បីផ្តល់ការបញ្ចុះតម្លៃហ្គាស LPG សម្រាប់ហាងលក់អាហារ និងអ្នកលក់តាមដងផ្លូវរបស់ប្រទេស និងគ្រប់គ្រងតម្លៃលក់រាយហ្គាសសម្រាប់រថយន្ត ដោយសារតែ LPG គឺជាឥន្ធនៈសំខាន់សម្រាប់តាក់ស៊ីរបស់ប្រទេសថៃ។

ទោះបីជាយ៉ាងក៏ដោយ រដ្ឋ​កំពុង​ព្យាយាម​គ្រប់​គ្រង​តម្លៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​វា​អាស្រ័យ​លើ​យន្តការ​ទីផ្សារ​ផង​ដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]