ព្រះសីហនុ៖ នៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ។ តាមប្រសាសន៍របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចរាចរឆ្លងកាត់វិថីតេជោ (ទីលានតេជោ) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា ដើម្បីសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់ អំឡុងពេលរៀបចំវេទិកាអន្តរជាតិនេះ។
ដោយឡែក វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ បានចាប់ផ្ដើមហើយ។ វេទិកាអន្តរជាតិនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារសុខា និងទីលានតេជោ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែមករា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះដើម្បីរក្សាសណ្ដាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចរាចរឆ្លងកាត់វិថីតេជោ (ទីលានតេជោ) ចាប់ពីចំណុចត្រីកោណប្រសព្វព្រះស្តន្ទទ្រង់ក្ងោក (ជិតកន្ទុយនាគឆ្នេរសុខា) ដល់ចុងផ្លូវលេខ៥០២ (ផែទូកទេសចរណ៍៥០២) ចាប់ពីម៉ោង៦ព្រឹក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមករា។
អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិ និងជាពិសេសអ្នកដែលរស់នៅក្រុងព្រះសីហនុ សូមជ្រាបជាដំណឹងផងដែរ៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]