កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Jennie ដែលជាសមាជិកក្រុមចម្រៀងស្រី BLACKPINK បានបង្ហើបពីគម្រោងក្នុងឆ្នាំ២០២២នេះ។ Jennie គឺជាតារាសំខាន់មួយរូបរបស់ទស្សនវដ្តី Elle Korea ចេញផ្សាយខែកុម្ភៈ ឆ្នាំ២០០២ ហើយនាងបានប្រាប់ទស្សនាវដ្តី អំពីគម្រោងជីវិតសម្រាប់ឆ្នាំថ្មីរបស់នាង។
ជាមួយគ្នានោះ Jennie បាននិយាយថា នាងត្រូវបានបំផុសគំនិតឱ្យសម្រេចបាននូវគម្រោងឆ្នាំ២០២២ របស់នាង ខណៈតារាស្រីរូបនេះកំពុងដើរកម្សាន្តនៅលើភ្នំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាងបាននិយាយថា "ខ្ញុំគិតថាភាពស្រស់ស្អាតនៃធម្មជាតិគឺមិនអាចជំនួសបានឡើយ។ ខ្ញុំពិតជាមានអារម្មណ៍ថាបានថាមពលពីភ្នំ ហើយថែមទាំងបានសម្រេចចិត្តក្នុងឆ្នាំថ្មីមួយចំនួន»។ តាមស្តាប់មើលទៅ នេះហាក់ដូចជាការឡើងភ្នំរបស់ Jennie បានជួយឲ្យនាង ស្រស់ស្រាយ ឬអាចនិយាយបានថា ជាសះជាមួយរឿងចាស់ៗ
ក្រោយបានប្រើបាស់ពេលវេលានៅលើភ្នំជាមួយសម្រស់ធម្មជាតិរួច Jennie នៅដើមឆ្នាំ បានជម្រុញចិត្តនាងឱ្យផ្តល់អាទិភាពផ្តោតលើសុខភាពរបស់នាង។
នៅពេលត្រូវគេសួរអំពីគម្រោងអាទិភាពរបស់នាង Jennie បាននិយាយថា "គោលដៅគឺផ្តោតលើការធ្វើឱ្យមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត"។ស្តាប់ទៅដូចជា Jennie កំណត់គោលដៅដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មីរួចមកហើយ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]