ថៃ÷ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកMichael Pupart កូនកាត់ថៃ-ស្វីស និងជាអតីតតារាសម្តែងល្បីថៃទសវត្សឆ្នាំ៩០ បានបា.ញ់ស.ម្លា.ប់ខ្លួនឯង រហូតបា.ត់ប.ង់ជីវិតនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនកណ្តាលទីក្រុងបាងកក ដោយបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង និងជាដំណឹងដ៏កក្រើកក្នុងសង្គមសិល្ប:ថៃតែម្តង។

យ៉ាងណាមិញចំពោះមូលហេតុជុំវិញករណីសម្រេចបញ្ចប់ជីវិតរបស់តារាប្រុសដ៏ល្បីរូបនេះគឺបណ្តាលមកពី កើតជម្ងឺបាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរ នឹងមានជម្ងឺប្រចំាខ្លួនផ្សេងៗទៀត ម្យ៉ាងដោយសារតែការតប់ប្រមល់ ដែលជាហេតុធ្វើឲ្យលោកជ្រើសរើសយកវិធីសម្រេចប.ញ្ច.ប់ជីវិតខ្លួនឯងដោយការបា.ញ់ស.ម្លា.ប់ នេះបើយោងតាមប្រភពសារព័ត៌មានក្នុងស្រុករបស់ថៃ New Derectory។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូសបញ្ជាក់ផងដែរថា លោកMichael Pupart កើតនៅថ្ងៃទី១ មករា ឆ្នាំ១៩៧១។ លោកទទួលបានភាពល្បីល្បាញខ្លាំងក្នុងការសម្តែងរឿង ៣០៣ Fear Faith Revenge ក្នុងកំឡុងឆ្នាំ១៩៩៨ ក្រោយពេលលោកបាត់មុខពីវិស័យសិល្ប:ថៃអស់ពេលជាច្រើនឆ្នាំ៕

លោកMichael Pupart
លោកMichael Pupart
លោកMichael Pupart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]