រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជានៅចាំបាន តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ ដែលធ្លាប់សម្តែងក្នុងរឿងភាគខ្មែរល្បីៗជាច្រើន ដូចជា «ចៅពស់កេងកង» ជាតួឯកប្រុស ដែលរឿងភាគមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង។

យ៉ាងណាមិញ បើងាកទៅមើលជីវិតឯកជនវិញ មហាជនហាក់ធ្លាប់ឃើញវត្តមានលោកសម្តែងក្នុងរឿងភាគខ្មែរដូចមុនឡើយ ជាមួយគ្នានេះ ក្នុងវ័យ៤០ផ្លាយ តារាប្រុសល្បីបេះដូងដែករូបនេះ បានរកឃើញម្ចាស់ជីវិតព្រមទាំងមាន កូនប្រុសវ័យ១ខួបម្នាក់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ថ្មីៗនេះ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បានទម្លាយរូបថតរបស់ខ្លួននិងតារាប្រុសរូបនេះ ដែលធ្វើឲ្យ មហាជនរំពឹងគិតថា រូបលោកអាចនឹងវិលត្រលប់មកសម្តែង ក្នុងពេលឆាប់ៗនេះ ទន្ទឹមនឹងនោះ បើងាកទៅមើល សម្រស់រូបលោកវិញ ក៏នៅតែសង្ហា ហាក់មិនផ្លាស់ប្តូរអ្វីសូម្បីតែបន្តិច កំពូលសាច់ចាំមែន អាយុ៤០ផ្លាយទៅហើយនោះ រូបលោកនៅតែគួរឲ្យទាក់ទាញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ
   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ
   តារាសម្តែងជើងចាស់ ម៉េង ប៊ុនឡូ និងភរិយា
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង ប៊ុនឡូ