ថៃ៖ គឺជាសិល្បករដ៏ល្បីមួយរូបទៀតហើយ ដែលបានបង្កឲ្យភាពភ្ញាក់ផ្អើលពេញសិល្បៈកម្សាន្ត សម្រាប់ តារាស្រី Mint Chalida ​បន្ទាប់ពី នាងចេញមកបង្ហោះ​សារ​ ជូន​ដំណឹង​ដល់​ទស្សនិកជនទាំងឡាយ ដែលរូបនាងបានឆ្លងជំ.ងឺកូវីដ១៩ ព្រមទាំង​ត្រូវ​បាន​ បញ្ជូន​ទៅ​ព្យាបាលនៅមន្ទីរ​ពេទ្យ​រួច​ហើយ។

នៅក្នុងនោះដែរ តារាស្រី Mint ថែមទាំងបានសុំការ​អនុញ្ញាត​ដើម្បី​ជូន​ដំណឹង​ថា ប្អូនប្រុសរបស់នាង ដែលរស់នៅក្នុងផ្ទះតែមួយនោះ បានឆ្លងកូវីដ កាលពីថ្ងៃទី ១៤ ខែមករា ដូច្នេះ ទើបធ្វើឲ្យនាង ត្រូវបានធ្វើតេស្តភ្លាមៗ ប៉ុន្តែលទ្ធផលគឺ អវិជ្ជមាន។ រហូតដល់ថ្ងៃទី ១៥ ខែមករា តារាស្រីរូបនេះ ចាប់ផ្តើមមានរោគសញ្ញាឈឺបំពង់ក មានអារម្មណ៍មិនស្រួលខ្លួន ទើបនាងបានធ្វើតេស្តម្តងទៀត ឯលទ្ធផលគឺវិជ្ជមាន ពីការធ្វើតេស្តចំនួនពីរលើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅពេល​នេះ តារាស្រី Mint កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រមទាំងបានសុំទោសដល់អ្នកដែលពាក់ព័ន្ធ ដើម្បីឲ្យមានការប្រុងប្រយ័ត្ន និងតាមដានសុខភាពរបស់ខ្លួន ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Mint Chalida
Mint Chalida
Mint Chalida
Mint Chalida
Mint Chalida
Mint Chalida

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]