ថៃ៖ មន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដំបូងដោយសារមេរោគបំប្លែងថ្មីអូមីក្រុង។ការស្លាប់ស្ត្រី អាយុ ៨៦ឆ្នាំម្នាក់ មកពីខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ នេះបានកើតឡើងបន្ទាប់ពីប្រទេសនេះបានរកឃើញករណី Omicron លើកដំបូងរបស់ខ្លួនកាលពីខែមុន ដែលឈានដល់ការដាក់ធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរណ៍មកពីក្រៅប្រទេស។
លោកវេជ្ជបណ្ឌិត Rungrueng Kitphati អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់សារព័ត៍មានរ៉យទ័រថា៖ «ស្ត្រីនោះជាអ្នកជំងឺវង្វេងវង្វាន់លើគ្រែ»។ លោកវេជ្ជបណ្ឌិត Rungrueng បានបន្តថា ការស្លាប់បែបនេះត្រូវបានរំពឹងទុករួចមកហើយ ខណៈដែលប្រទេសនេះ មកទល់ពេលនេះបានរាយការណ៍អំពីករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងជាង ១០,០០០ ករណី ដោយបន្ថែមថាប្រទេសថៃនឹងមិនត្រូវការវិធានការណ៍ទប់ស្កាត់បន្ថែមទៀតនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការិយាល័យសុខភាពសាធារណៈខេត្តនៅ Songkhla បាននិយាយថា ស្ត្រីរូបនេះរស់នៅក្នុងស្រុក Hat Yai ហើយត្រូវបានឆ្លងមេរោគអូមីក្រុងនេះពីចៅប្រុស បន្ទាប់ពីចៅប្រុសរបស់ស្ត្រីខាងលើ ត្រឡប់មកពីភូកេត។ តែយ៉ាងណា ស្ត្រីរូបនេះ បានទទួលវ៉ាក់សាំង Pfizer ចំនួនពីរលើក នៅមន្ទីរពេទ្យ Na Mom ក្នុងទីក្រុង Hat Yai ។
សូមជម្រាបថា រដ្ឋាភិបាលថៃ បានរាយការណ៍ពីការឆ្លងថ្មីចំនួន ៨,០៧៧ ករណីនិងការស្លាប់ចំនួន ៩នាក់កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាង ២.៣លានករណី និងការស្លាប់ជិត ២២,០០០ នាក់ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅឆ្នាំ ២០២០៕




ប្រភព៖ បាងកកប៉ុស្តិ៍
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]