ហ្វេសប៊ុក÷ ជាការពិតកើតមកជាកូនអ្នកក្រមិនមែនជាកំហុស ប៉ុន្តែការដែលបណ្តាលខ្លួនឲ្យខ្ជិលច្រអូស ដោយផ្តេកផ្តួលទៅនឹងវាសនាទើបជាកំហុសរបស់មនុស្ស ដែលគួរឲ្យយល់ដឹង និងប្រឹងជម្នះដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសបុករបស់លោកនាយកវិទ្យាល័យ ព្រះបាទសុរាម្រឹត ដែលជាទីកន្លែងសិក្សារបស់យុវជនឆ្នើមនិទ្ទេសAមួយរូប បានបង្ហាញឱ្យឃើញពីទិដ្ឋភាពកន្លែងរៀនសូត្ររបស់សិស្សប្រុសរូបនេះ រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកសឹងតែទប់ទឹកភ្នែកមិនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនៅក្នុងរូបនោះ ប្អូនប្រុសបានត្រឹមអង្គុយលើជើងម៉ា យករនាបឫស្សី ធ្វើជាតិសរសេរ និងនៅក្រោមរោងជញ្ជាំងស្លឹកត្នោត ប្រក់ស័ង្ខសី មានត្រឹមសៀវភៅ និងបិក ខុសគ្នាដាច់ពីសិស្សមួយចំនួនដែលមានបន្ទប់ម៉ាស៊ីនត្រជាក់.និងសម្ភារ:សិក្សាទំនើបៗតែម្តង។
ប៉ុន្តែទោះជាយ៉ាងណាប្អូនប្រុសនៅតែបន្តខិតខំ ព្យាយាម រៀនសូត្រ រហូតទទួលបាននិទ្ទេសA ប្រចាំស្រុកភូមិ ខ្លួន ដែលធ្វើឲ្យមហាជននាំគ្នាសរសើរពេញបណ្តាញសង្គម ពីភាពតស៊ូរបស់សិស្សប្រុសរូបនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]