ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បុរី ណាឌី បានប្រកាសបើកលក់ប្រភេទវីឡាថ្មី ដែលសម្រិតសម្រាំងឡើងកាន់តែពិសេសលើសពីវីឡាភ្លោះនៅក្នុងគម្រោងទី១ របស់ បុរី ណាឌី ដែលមានឈ្មោះថា “វីឡាធ្វីនផ្លើស” នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នៅការិយាល័យលក់ បុរី ណាឌី។ នៅក្នុងកម្មវិធីបើកលក់នេះយើងក៏មានរៀបចំនូវកម្មវិធីផ្សេងៗជាច្រើនរួមមាន វគ្គចែករំលែកអំពីអត្ថប្រយោជន៍នៃការជ្រើសរើសការរចនាទីធ្លា និងតំបន់រស់នៅដែលត្រឹមត្រូវ ការពិភាក្សាអំពីហុងស៊ុយ និងការណែនាំអំពីគម្រោង វីឡាធ្វីនផ្លើស បុរី ណាឌី។ កម្មវិធីនេះបានបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។ ដូច្នេះសម្រាប់លោកអ្នកដែលខកខានមិនបានមកចូលរួម អាចមកចូលរួមបាននៅថ្ងៃអាទិត្យ ទី១៦ នៅការិយាលក់ បុរី ណាឌី ដែលមានទីតាំងនៅលើផ្លូវជាតិ ៦A បាន។

បុរី ណាឌី ជាតំបន់ដែលប្រកបដោយប្រណិតភាព មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជាគម្រោងដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគម្រោងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានការយកចិត្តទុកដាក់បំផុតនៅក្នុងប្រទេសកម្ពុជាគឺ ក្រុមហ៊ុន ជីស៊ីស៊ីគ្រុប។ បុរី ណាឌី មានភាពលេចធ្លោក្នុងការអភិវឌ្ឍន៍ជាមួយនឹងការរចនាទីធ្លា និងទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើងដោយក្រុមស្ថាបត្យកម្មអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យគម្រោងទាំងមូលមានលេចធ្លោ និងខុសប្លែកពីគម្រោងដទៃ។


លោក អេរិច ប្រធានផ្នែកប្រតិបត្តិ បុរី ណាឌី បានមានប្រសាសន៍ថា៖
ជាមួយនឹង វីឡាធ្វីនផ្លើស លោកអ្នកអាចទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យនៃការរស់នៅដ៏ប្រណិតដែលសុទ្ធតែបានរួមបញ្ចូលនៅក្នុងវីឡានេះដែលរួមមាននូវប្រព័ន្ធឆ្លាតវៃ ក៏ដូចជាសាលទទួលភ្ញៀវដ៏ធំទូលាយ កន្លែងទទួលទានអាហារ បន្ទប់គេងដល់ទៅ 5+1 និងផ្ទះបាយសម្រាប់ធ្វើបាប៊ីឃ្យូយ៉ាងពិសេសនៅជាន់ដំបូល ដែលជាទីកន្លែងសម្រាប់បង្កើតនូវការចងចាំដែលមិនអាចបំភ្លេចបាននៃការជួបជុំរបស់ក្រុមគ្រួសារអ្នក។

លោក អេរិច បានបន្ថែមថា៖
លោក អេរិច បានបញ្ជាក់ថា ជាមួយនឹងការបើកលក់ វីឡាភ្លោះធ្វីនផ្លើស បុរី ណាឌី នឹងក្លាយជាគម្រោងដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា នឹងផ្ដល់អោយលោកអ្នកបានស្គាល់អំពីការរស់នៅបែបថ្មីទាន់សម័យដែលប្រកបដោយផាសុកភាព និងសុវត្ថិភាព។
លោកក៏បានបន្ថែមទៀតថា៖

វីឡាធ្វីនផ្លើស បានបំពាក់ជាមួយនឹងឧបករណ៍ឆ្លាតវៃដើម្បីធានាទាំងសុវត្ថិភាព និងការរស់នៅប្រកបដោយប្រណិតភាពរបស់ម្ចាស់ផ្ទះ។ ក្នុងអំឡុងពេលសម្ពោធបើកលក់ គ្រប់អតិថិជនដែលទិញយូនីតណាមួយរបស់វីឡាធ្វីនផ្លើស នឹងទទួលបានការបញ្ចុះតម្លៃ 2% ភ្លាមៗ ជាមួយនឹងការផ្ដល់ជូននូវឧបករណ៍ឆ្លាតវៃមួយឈុត សម្រាប់បរិវេណក្នុងផ្ទះ និងក្រៅផ្ទះរួមមាន ប្រព័ន្ធទ្វារស្វ័យប្រវត្តិ សោរទ្វារឌីជីថល កាមេរ៉ាសុវត្ថិភាព ប្រព័ន្ធបិទបើកវាំងននស្វ័យប្រវត្តិ ប្រព័ន្ទវៃឆ្លាតបញ្ជាអំពូលភ្លើង ឧបករណ៍បញ្ជាវៃឆ្លាត ឧបករណ៍សុវត្ថិភាពចាប់យកការលេចធ្លាយហ្គាស ផ្សែង និងអគ្គីភ័យ នៅក្នុងផ្ទះបាយ។វីឡាធ្វីនផ្លើស នឹងគម្រោងបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះនៅដើមឆ្នាំ២០២៥៕




សម្រាប់ព័ត៌មានបន្ថែមអំពី បុរី ណាឌី សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់យើង៖
- BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
- Phone Number/ Telegram: 096 606 6688

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]