ថៃ៖ លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកជំនាញខាងមេរោគដ៏ល្បីល្បាញ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សដែលបានចាក់វ៉ាក់សាំង Sinovac ចំនួនពីរលើក រួចចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer មានការការពារខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងថ្មីអូមីក្រុង។

ដោយរាយការណ៍ពីការរកឃើញពីការសិក្សាថ្មីៗ វេជ្ជបណ្ឌិត Yong បាននិយាយថា មនុស្សដែលមានការចាក់វ៉ាក់សាំង Sinovac ពីរដង ហើយចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជាមួយវ៉ាក់សាំង AstraZeneca នឹងបង្កើនភាពស៊ាំប្រព័ន្ទការពារ​ ១០០ដង និង ២០០ ដង ក្រោយពីបានចាក់វ៉ាក់សាំង Pfizer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាក់វ៉ាក់សាំងទាំងពីរប្រភេទនេះ ក៏បានបង្កឱ្យមានការកើនឡើងដ៏ធំនៃកោសិកា T "Killer" ដែលត្រូវបានគេចាត់ទុកថា មានប្រសិទ្ធភាពជាពិសេសក្នុងការប្រយុទ្ធប្រឆាំងវីរុសបំប្លែងថ្មី ដូចជា អូមីក្រុង ជាដើម។

លោកវេជ្ជបណ្ឌិត Yong បានដកស្រង់ការសិក្សានៅលើគេហទំព័រអ៊ីនធឺណេត medRxiv ដែលបោះពុម្ពផ្សាយទិន្នន័យវិទ្យាសាស្ត្រ និងស្រាវជ្រាវមុនដំណើរការពិនិត្យស្រាវជ្រាវជាក្រុម។

លោក​បាន​ចង្អុល​បង្ហាញទៅ​លើ​ទិន្នន័យ​ពី​អ្នក​ស្រាវ​ជ្រាវ​នៅ​អឺរ៉ុប​និង​ចិន​ដែល​សិក្សា​ពី​ឥទ្ធិពលនៃវ៉ាក់សាំង Sinovac ដែល​តាម​ពី​ក្រោយ​ដោយវ៉ាក់សាំងប្រភេទ mRNA ដូចជា Pfizer និង Astrazenca ជាដើម។

លោក Yong ជាប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៅសាកលវិទ្យាល័យ Chulalongkorn ដែលរំពឹងថានឹងបោះពុម្ពលទ្ធផលស្រាវជ្រាវរបស់ខ្លួនលើការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីអូមីក្រុង ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ៕

វេជ្ជបណ្ឌិត Yong Poovorawan អ្នកជំនាញខាងមេរោគ
វេជ្ជបណ្ឌិត Yong Poovorawan អ្នកជំនាញខាងមេរោគ
វេជ្ជបណ្ឌិត Yong Poovorawan អ្នកជំនាញខាងមេរោគ

ប្រភព៖ The Nation

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]