ភ្នំពេញ៖ ដើម្បីអបអរសារទរដល់លោកអ្នកដែលមានគម្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ ស្រាបៀរ វឌ្ឍនៈ បាននាំយកនូវកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានពីមុខមកដោយផ្តល់ចំណងដៃភ្លាមៗដល់គ្រប់គូស្វាមីភរិយាដែលបានជ្រើសរើស Vattanac Premium Beer ជាស្រាបៀរជាតិថ្មី ផលិតពីស្រូវសាលីសុទ្ធដំបូងបំផុតនៅកម្ពុជា គុណភាពលំដាប់ពិភពលោក សក្តិស័មឥតខ្ចោះ បន្ថែមនូវប្រណិតភាពនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់លោកអ្នកឲ្យកាន់តែផ្អែមល្ហែម រីករាយបន្ថែមទៀត។


គ្រប់គូស្វាមីភរិយាដែលបានជ្រើសរើស Vattanac Premium Beer ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ លោកអ្នកទទួលបាននូវចំណងដៃភ្លាមៗដោយពុំចាំបាច់ចាប់ឆ្នោតផ្សងសំណាងមានដូចជា បណ្ណទិញទំនិញរហូតដល់ $300 ពីផ្សារទំនើប វឌ្ឍនៈកាពីតាល ដែលជាបណ្តុំម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood Phnom Penh ដែលធ្វើអោយពេលវេលាក្រេបទឹកឃ្មុំរបស់លោកអ្នកកាន់តែពិសេស មានន័យមិនអាចបំភ្លេចបាន។







ទទួលបានទាំងភាពរីករាយ ថ្លៃថ្នូរ ប្រណិតភាព និងការអបអរសាទរក្នុងថ្ងៃពិសេសដ៏មានអត្ថន័យក្នុងជីវិតរបស់លោកអ្នកជាមួយ Vattanac Premium Beer ដែលត្រូវបានផលិតឡើងក្រោមទស្សនៈនៃភាពរីករាយ និងជួបជុំដែលបានមកពីការប្រមូលផ្តុំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសដ៏វិសេសវិសាលដែលមិនអាចបំភ្លេចបាន និងចូលរួមចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។

សូមទទួលទានដោយរីករាយជាមួយស្រាបៀរគុណភាពលំដាប់ពិភពលោក Vattanac Premium Beer ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយក្នុងថ្ងៃអាពាហ៍ពិពាហ៍ដ៏ប្រណិតរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមពីការជាវកញ្ចាប់អាពាហ៍ពិពាហ៍ Vattanac Premium Beer សូមធ្វើការទំនាក់ទំនងទៅកាន់លេខ៖ 088 866 62 98៕
អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី
វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការផលិត និងការចែកចាយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និងស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។
ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី គឺជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ ដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។
ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងវិស័យស្រាបៀរ និងភេស្ជជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទំនើបសម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេស គឺជួយជំរុញដល់ការលើកកម្ពស់គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]