តូក្យូ៖ ទូរទស្សន៍ FNN បាននិយាយនៅថ្ងៃចន្ទ ទី១៧ ខែមករា ថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានចាប់ផ្តើមការពិភាក្សា ដើម្បីកំណត់ស្ថានភាពអាសន្នមួយ លើរដ្ឋធានីតូក្យូ និងតំបន់ជុំវិញរបស់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍។
ក្នុងនោះអភិបាលក្រុងតូក្យូ លោក Yuriko Koike បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋធានីនឹងស្នើសុំវិធានការបែបនេះ ប្រសិនបើការប្រើប្រាស់គ្រែសម្រាប់អ្នកជំងឺកូវីដ កើនឡើងដល់ ២០ ភាគរយ ដែលគេគិតត្រឹម ថ្ងៃអាទិត្យនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត តាមប្រភពដដែលបានបន្តទៀតថា ករណីប្រភេទអូមេក្រុង ត្រូវបានឆ្លងខ្លាំង កំពុងជម្រុញ ឱ្យមានការកើតឡើងវិញ នៃករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសជប៉ុន ដែលករណីថ្មី នៅទូទាំងប្រទេសបានកើនឡើងលើសពី ២.៥០០០ ករណី ក្នុងរយៈពេលពីរថ្ងៃកន្លងមក ដែលជាកម្រិតមួយគួរឲ្យកត់សម្កាល់។
យ៉ាងណាមិញ រដ្ឋាភិបាល ក៏បានប្រកាសវិធានការបន្ទាន់មួយនៅក្នុងតំបន់ចំនួន ៣ ដែលរៀបចំកន្លែងយោធារបស់សហរដ្ឋអាមេរិក បន្ទាប់ពីវាបង្ហាញថាការផ្ទុះមេរោគ Omicron បានហក់ចូលទៅក្នុងសហគមន៍ ដែលគេកំពុង មានវិធានការ ការកាត់បន្ថយម៉ោងធ្វើការ ក៏ដូចជាសម្រាប់ភោជនីយដ្ឋាន ឬក៏បារជាដើម៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]