ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ួត ជា ដែលជាក្រហ៊ុនធំមួយ ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា បានធ្វើពិធីចាប់រង្វាន់ចុងឆ្នាំ ២០២១ ប្រកាសរង្វាន់ថ្មីឆ្នាំ ២០២២ ជាមួយគ្នានោះ ក្រុមហ៊ុនក៏បានប្រកាសលោក ចែម ចាន់រ៉ា ហៅ ពែកមី ជាប្រធានកិត្តិយសរបស់សមាគមជាងសំណង់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងពិធីនេះបានធ្វើនៅសណ្ធាគារ ហ៊ីម៉ាវ៉ារី ក្រោមវត្តមានតំណាងគ្រប់សាខាផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទទាំងអស់របស់ ក្រុមហ៊ុន ហ៊ួត ជា នៅទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយកគឺលោកឧកញ្ញ៉ា ហ៊ួត ជា។ ក្នុងនោះដែរលោកឧកញ្ញ៉ា ហ៊ួត ជា បានធ្វើបទបង្ហាញពីការបង្ហាត់បង្រៀនពីវិធីសាស្រ្ត ក៏ដូចជាយុទ្ធសាស្រ្តស្តីអំពីការលក់ផលិតផលគ្រឿងសំណង់ឱ្យទទួលបានភាពជោគជ័យ និងធ្វើបទបង្ហាញពីផលិតគ្រឿងសំណង់បន្ថែមទៀត គឺផលិតផល ALL IN ONE និងបងប្អូនដែលបានទិញសិទ្ធិអាជីវកម្មលក្ខណៈហ្រ្វេនឆាយ ក៏ដូចបងប្អូនដែលមានបំណងបង្កើតអាជីវកម្មថ្មីៗ តែមិនដឹងថារកស៊ីអ្វីនោះ បងប្អូនអាចទំនាក់ទំនងទិញសិទ្ធិបើកអាជីវកម្មលក្ខណៈហ្រ្វេនឆាយ ដោយមិនចំណាយអ្វីច្រើននោះឡើយ។

លើសពីនេះថែមទៀត បងប្អូនក៏នឹងទទួលបានបទពិសោធន៍ជាក់ស្តែងផ្ទាល់ពីលោកឧកញ្ញ៉ា ហ៊ួត ជា ផងដែរ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ័លេខ 077 500 000៕

ទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]