រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារសង្កាត់ បានសហការជាមួយក្រុមគ្រូពេទ្យដឹកកូវីដ១៩ បានបញ្ជូនអ្នកជញ្ជូនអ្នកជំងឺកូវីដ១៩ ប្រភេទដែលតាម្នាក់ទៅកាន់ មណ្ឌលព្យាបាល។ ដោយទីតាំងប្រឈមនិងហានិភ័យច្រើន មិនអាចឱយអ្នកជំងឺអាចព្យាបាលនៅផ្ទះបាន។ នេះបើតាមការបញ្ជាក់ឱយរបស់សាលាសង្កាត់ស្ទឹងមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានឱ្យដឹងថា ទីតាំងដែលរកឃើញអ្នកជំងឺកូវីដ១៩ នោះ ស្ថិតនៅទីតាំងផ្ទះជួលម្តុំផ្សារក្រមួនជិតវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១។

បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញករណីឆ្លងថ្មី ចំនួន ២៩ ករណី និងករណីស្លាប់សរុប មានចំនួន ៣,០១៥ ករណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]