ពិភពលោក÷ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ដែលជាអ្នកនិយមតាមដាន និងទស្សនាគេហទំព័រសារព័ត៌មានដ៏សម្បូរបែបខ្មែរឡូត ប្រាកដជាធ្លាប់បានទទួលជ្រាបអំពីទំនាយសំខាន់ៗមួយចំនួនរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ដែលយើងខ្ញុំធ្លាប់បានជម្រាបជូនកាលពីពេលកន្លងទៅជាក់ជាមិនខាន។
យ៉ាងណាមិញ នៅក្នុងចំណោមទំនាយសំខាន់ៗទាំង៦ចំណុចសម្រាប់ឆ្នាំ២០២២ លោកយាយជនជាតិប៊ុលហ្គារីរូបនេះ ក៏បានលើកយកនៅហេតុការណ៍មួយចំនួនទាក់ទងនឹងគ្រោះរញ្ជួយដីដ៏ធំ និងស៊ូណាមិ ដែលនឹងកើតមានក្នុងមហាសមុទ្រប៉ាសុីហ្វិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង អាចថាជារឿងដ៏ត្រឹមត្រូវ និងនឹកស្មានមិនដល់ នៅដើមឆ្នាំ២០២២នេះ ពោលគឺកាលពីថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ គ្រោះរញ្ជួយដីក្រោមបាតសមុទ្រជម្រៅជ្រៅដែលកើតចេញពីបន្ទុះភ្នំភ្លើងដ៏ធំ នៅលើកោះមួយរបស់ប្រទេសដីកោះតុងហ្កា( Tonga) បានបង្កជារលកយក្សស៊ូណាមិ វាយប្រហារប្រទេសដីកោះមួយនេះ រហូតសូម្បីតែនាយករដ្ឋមន្រ្តីក៏ត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព ស្របពេលដែលប្រទេសដែលនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាសុីហ្វិករួមទាំងប្រទេសជប៉ុនក៏បានប្រកាសឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់សម្រាប់ប្រជាជនរបស់ខ្លួនដែលរស់នៅតាមបណ្តោយឆ្នេរដែលអាចនឹងប្រឈមមុខជាមួយនឹងឥទ្ធិពលនៃរលកយក្សស៊ូណាមិ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]