រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហោ ណាំហុង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ០៨កន្លែង ដែលរដ្ឋាភិបាលចិនបានផ្តល់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី។
តាមប្រភពដដែលបានឱ្យដឹងថា ការប្រកាសផ្តល់អាហារូបករណ៍ទំាងនេះជូននិស្សិតកម្ពុជាដែលបានប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» សម្រាប់ថ្នាក់ឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាហារូបករណ៍ដែលផ្តល់ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជូននិស្សិត កម្ពុជា ចំនួន ០៨កន្លែងនេះ គឺដើម្បីសិក្សាខាងបច្ចេកទេស និងបច្ចេកវិទ្យា ដែលនឹងឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ដូច្នេះ សម្រាប់បេក្ខជនដែលមានបំណងទទួលអាហារូបករណ៍នេះ សូមទំនាក់ទំនងជា
មួយ លោកស្រី កែវ សិរីសុគន្ធារី តាមរយៈទូរស័ព្ទលេខ៖ ០១៧ ៥៦៩ ០៤១ ដើម្បីបំពេញបែបបទ និងលិខិតស្នាមផ្សេងៗ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]