ចិន៖ នៅក្នុងថ្ងៃនេះផ្ទាល់ បណ្តាញ​សង្គម​ចិន ​កំពុង​មាន​ការ​ភ្ញាក់​ផ្អើល ​ជា​មួយ​នឹង​រូបថតថ្មី​មួយ​ឈុត ដើម្បី​អបអរ​ខួប​កំណើត ​គម្រប់​៣០​ឆ្នាំ​របស់​តារា​ស្រី​ដ៏​ល្បី​ Yuan Bingyan ដែលតែងតែធ្វើឲ្យហ្វេនៗជាច្រើន មើលសឹងតែច្រឡំ ជាមួយនឹងតារាស្រី Zhao Liying ។ 

នៅក្នុងនោះដែរ តារាស្រី​រូប​នេះ​ បានធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត ​នឹក​ស្មាន​មិន​ដល់​ពី​សម្រស់នាង ដោយបានជ្រើសរើសនូវស្ទាយ៍តែងខ្លួនដ៏ស្រស់ស្អាត ក្នុងឈុតអាវពណ៌ស បញ្ចេញស្នាមញញឹមភ្លឺស្វាង ដែលមើលទៅពិតជាមានភាពស្រដៀងគ្នាទៅនឹង Zhao Liying យ៉ាងខ្លាំង រហូតទាល់ហ្វេនៗមើលយ៉ាងលម្អិត ព្រមទាំងបានឃើញនូវសារ Happy Birthday ជាប់នឹងរូបថត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែ តារាស្រីទាំងពីរនាក់នេះ មានមុខមាត់សឹងតែដូចគ្នាទាំងស្រុង ព្រមទាំងបង្កភាព​ច្របូកច្របល់​ ជាពិសេស កាលពីមុននេះ រូបភាពមួយចំនួនរបស់ Yuan Bingyan ក៏បានធ្វើឲ្យមានការយល់ច្រឡំ និងត្រូវបានគេចោទប្រកាន់ម្តងហើយម្តងទៀតថា បានយកតម្រាប់តាម Zhao Liying ទាំងការស្លៀកពាក់ រហូតដល់ការតុបតែងមុខមាត់៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yuan Bingyan និង Zhao Liying
Yuan Bingyan និង  Zhao Liying
 Zhao Liying និង Yuan Bingyan
Zhao Liying
Zhao Liying
Yuan Bingyan
Yuan Bingyan
Yuan Bingyan
Yuan Bingyan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]