អ្នកជំងឺកូវីដប្រភេទ Delta ហាក់ធ្ងន់ ហើយមានអ្នកជំងឺច្រើនស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ឬមានបញ្ហាសួតគួរឲ្យបារម្ភជាងបើធៀបទៅនឹងវីរុសបម្លែងថ្មីកូនពៅអូមីក្រុង។ ទោះជាអូមីក្រុងឆ្លងលឿនហើយតែវាស្ថិតក្នុងទម្រង់គ្រុនផ្ដាសាយធម្មតា មិនធ្ងន់ធ្ងរពេក ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថាការបម្លែងបន្តទៀតរបស់កូវីដ១៩ មិនទាន់ចប់ត្រឹមនេះនៅឡើយទេ។
“អូមីក្រុងឆ្លងលឿនពេក ចឹងឱកាសដែលវាបន្តបម្លែងខ្លួនទៀតក៏កាន់តែច្រើនដែរ“។ លោក Leonardo Martinez អ្នកវិទ្យាស្ត្រជំងឺឆ្លងប្រចាំសាកលវិទ្យាល័យ Boston សម្ដែងការបារម្ភដូច្នេះថា ការគម្រាមកំហែងពីកូវីដ១៩ មិនទាន់ចប់ត្រឹមការបម្លែងចុងក្រោយអូមីក្រុងទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញកម្មវិធីពិនិត្យជំងឺស្ទះដង្ហើមរ៉ាំរ៉ៃអនឡាញគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះគណនាថ្ងៃសម្រាលកូន នៅត្រង់នេះ
រាប់ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ២០២១មក ចំនួនអ្នកឆ្លងអូមីក្រុងកើនឡើងយ៉ាងរហ័សដូុចផ្លេកបន្ទោល ដូចភ្លើងចេះចំបើង ឬឆ្លងលើសពពួកដែលតា(Delta) លើស២ដងឯណោះ ហើយនៅអឺរ៉ុបឯណោះវិញ ក៏ស្ថិតក្រោមការប៉ាន់ប្រមាណថា យូរបំផុត ៨សប្ដាហ៍ទៅមុខទៀត ប្រជាពលរដ្ឋអឺរ៉ុបកន្លះទ្វីប នឹងឆ្លងវីរុសបម្លែងថ្មីអូមីក្រុងចៀសមិនផុត។
របាយការណ៍ពី WHO ក៏បានបញ្ជាក់ដែរថា១សប្ដាហ៍គត់ (៣–៩ មករា) មានករណីឆ្លងថ្មីដល់ទៅ ១៥លាននាក់ ឬកើនឡើង ៥៥% បើធៀបនឹងសប្ដាហ៍មុននេះ។
ដោយឡែកអ្នកវិិភាគវ័យ ៦៤ឆ្នាំ Anne Thomas លើកឡើងថា “មិនចម្លែកទេដែលវីរុសថ្មីបន្តបម្លែង ប៉ុន្តែយើងត្រូវសម្របខ្លួនបន្តរស់នៅជាមួយជំងឺឆ្លងកំពុងគម្រាមកំហែងគ្រប់គ្នាជុំវិញពិភពលោកនេះយូរទៀត“។
“បើយើងចង់បញ្ឈប់វីរុសនេះ ហើយអាចគ្រប់គ្រងវាដូចផ្ដាសាយធម្មតាលុះត្រាណាតែកម្រិតអ្នកចាក់វ៉ាក់សាំងហើយច្រើនលើសលប់។ ការការពារគ្រប់គ្នាពីការបន្តបម្លែងខ្លួនពីវីរុសនៅពេលខាងមុខ គឺអាស្រ័យលើយុទ្ធនាការចាក់វ៉ាក់សាំងសកលចប់ដោយជោគជ័យ“។ អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus គូសបញ្ជាក់និងក្រើនរម្លឹកដល់អ្នកមិនទាន់ទទួលវ៉ាក់សាំង អ្នកមិនទាន់ទទួលដូសជំរុញ ឲ្យទៅទទួលតាមការចាត់ចែងរបស់ក្រសួងសុខាភិបាល ហើយបន្តខិតខំការពារ (៣កុំ ៣ការពារ)។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]