បរទេស៖ បើនិយាយដល់អាជីពរបស់តារាចម្រៀង Pop ដ៏ល្បីទាំងប្រុសទាំងស្រីប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តដែលនិយមស្ដាប់បទចម្រៀងភាសាអង់គ្លេសប្រាកដជាជ្រាបហើយថា តារាចម្រៀងទាំងនេះសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បីសុះសាយ និងមានអ្នកគាំទ្រច្រើនស្ទើរជុំវិញពិភពលោក តាមរយៈបទចម្រៀងពីរោះៗរបស់ពួកគេ។

ដោយឡែក បើទោះបីជាការងារខាងផ្នែកសិល្បៈមានការជោគជ័យ និងអាចឈរជើងលើវិថីមួយនេះបានច្រើនឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែបើក្រឡេកមកមើលពីជីវិតស្នេហារបស់តារាទាំងនេះហាក់មិនសមប្រកបទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ យើងឃើញថាពួកគេម្នាក់ៗតែងតែជួបរឿងប្រេះឆាម្ដងហើយម្ដងទៀតក្នុងជីវិតស្នេហារបស់ពួកគេ។ ពោលគឺអាចនិយាយបានថា ទោះបីជាពេលដំបូងៗតារាទាំងនេះស្រលាញ់គ្នាល្អូកល្អើនជាមួយគូស្នេហ៍ខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែមិនយូរមិនឆាប់ពួកគេក៏ត្រូវបែកគ្នា ដើរផ្លូវរៀងៗខ្លួន ធ្វើឲ្យហ្វេនៗដែលខំតាមដានត្រូវខកចិត្តច្រើនលើកច្រើនសាតែម្ដង៕

តារាទាំងនោះ រួមមាន៖

១.Harry Styles

តារាចម្រៀងរូបនេះធ្លាប់មានមិត្តស្រីសរុបទៅប្រហែលជា ១៣នាក់ឯណោះ។ ក្នុងនោះក៏មានតារាស្រីល្បីៗធ្លាប់ជាសង្សារលោកដូចជា Taylor Swift Kendall Jenner Nicole Scherzinger ជាដើម។ តែមកដល់ពេលនេះតារាប្រុសរូបនេះកំពុងទាក់ទងជាមួយតារាស្រី Olivia Wilde។

Harry Styles

២.Zayn Malik 

មុនពេលបានជួបនិងស្រលាញ់គ្នាជាមួយ Gigi Hadid រយៈពេល ៦ឆ្នាំ និងមានកូនម្នាក់ តារាប្រុសរូបនេះក៏ធ្លាប់មានមិត្តស្រី ៥នាក់មកហើយដែរ។ តែបច្ចុប្បន្ន ទំនាក់ទំនងរវាងលោក និង Gigi Hadid ក៏កំពុងដើរដល់ផ្លូវបែកដូចអ្នកមុនៗទៀត។

Zayn Malik 

៣.Selena Gomez 

តាំងពីឆ្នាំ ២០០៩ មក Selena ធ្លាប់មានមិត្តប្រុសប្រហែលជា ៩នាក់តែក៏បែកគ្នាក្រោយទាក់ទងបានរយៈពេលខ្លី។ ក្នុងនោះមានសុទ្ធតែជាតារាប្រុសល្បីៗដូចជា Justin Bieber Nick Jonas Charlie Puth Taylor Lautner The Weekend ជាដើម។ ហើយថ្មីៗគេក៏កំពុងសង្ស័យថាតារាស្រីរូបនេះកំពុងទាក់ទងជាមួយ Chris Evans ផងដែរ។

Selena Gomez 

៤.Taylor Swift

តារាស្រីរូបនេះ ក៏មិនខុសពីមិត្តនាង Selena Gomez ដែរ ដោយនាងត្រូវជួបរឿងប្រេះឆាជាមួយមិត្តប្រុសម្ដងហើយម្ដងទៀតប្រហែលជា ១៥នាក់ឯណោះ។ ក្នុងនោះក៏សុទ្ធតែជាតារាល្បីៗដូចជា Harry Styles Taylor Lautner ជាដើម។ ហើយបច្ចុប្បន្នតារាស្រីរូបនេះកំពុងទាក់ទងស្នេហាជាមួយ Joe Alwyn ដោយមិនសូវបើកចំហនោះឡើយ។

Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]