ភ្នំពេញ៖ នាពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់សត្វខ្ទីង ដែលជាប់ឈ្មោះសត្វកម្រមួយប្រភេទ ត្រូវបានអ្នកប្រម៉ាញ់រូបថតជាប់ នៅឯតំបន់ការពារធម្មជាតិកម្ពុជា។
ដោយឡែក សត្វខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos Gaurus ) ត្រូវថតបានកាលពីពេលថ្មីៗនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ពាក់កណ្តាលខ្នង ហើយជើងក្រោមទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ។ វាអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកំពស់២០០០ម (តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) នៅតំបន់ព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកំពស់ខ្ពស់ជាងសត្វទន្សោង។ អាហាររបស់វា គឺល្បះខ្ចីៗ ទំពាំង ស្មៅ និងវល្លិ៍ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកកន្លែងរស់នៅវិញ សត្វខ្ទីងមានវត្តមាននៅតំបន់មួយចំនួននៃប្រទេសកម្ពុជាដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។ សត្វខ្ទីង ជាប្រភេទមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕
ប្រភព៖ ក្រសួងបរិស្ថាន
រូបភាព៖ Google
សូមចូលទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]