ភ្នំពេញ៖ បន្ទាប់ពីបានចំណាយពេលជាង៦ខែ ក្នុងវគ្គបណ្ដុះបណ្ដាល និងកែច្នៃគំនិតអាជីវកម្មរបស់ខ្លួន ក្រុម Adero ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ក្រោយបានធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ លើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ។
ក្រុម Adero ដែលជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ត្រូវបានជ្រើសរើសជាជ័យលាភី និងបានឈ្នះទឹកប្រាក់ចំនួន៦,០០០ ដុល្លារ រួមទាំងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ ដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង។ ក្រុម KELA ដែលជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរកកន្លែងលេងកីឡា បានជាប់លេខរៀងទី ២ និងឈ្នះទឹកប្រាក់ចំនួន ៤,០០០ ដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ផងដែរ។ លេខរៀងទី ៣បានទៅកាន់ ក្រុម FlexFloc ដែលបានឈ្នះដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ សម្រាប់ដំណោះស្រាយច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រព័ន្ធ Internet of Things ដែលអាចផ្ញើបច្ចុប្បន្នភាពនៃព័ត៌មានតាមទូរស័ព្ទទៅកាន់កសិករចិញ្ចឹមត្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជ័យលាភីឆ្នាំនេះទទួលបានរង្វាន់សាច់ប្រាក់សរុបចំនួន ១ ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង ដើម្បីទៅធ្វើទស្សនកិច្ចនៅស្នាក់ការកណ្តាលរបស់អាជីវកម្មបច្ចេកវិទ្យាល្បីល្បាញផ្សេងៗក្នុងតំបន់។
សមាជិកក្រុមជ័យលាភី ពេជ្រ ពង្សបញ្ញាវឌ្ឍន៍ បានឲ្យដឹងថា ៖
ពង្សបញ្ញាវឌ្ឍន៍ បានបន្ថែមទៀតថា ៖
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដែលផ្តួចផ្ដើមឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា ដែលកំណត់អត្តសញ្ញាណ និងបណ្ដុះបណ្ដាលអ្នកដឹកនាំភាពជាសហគ្រិនផ្នែកឌីជីថលនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖
លោកស្រី បានបន្ថែមទៀតថា៖
លោកស្រីក៏បានបន្ថែមទៀតថា៖

គំនិតអាជីវកម្មចំនួន ២ផ្សេងទៀត ដែលបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះគឺ៖
● iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅជាជីកំប៉ុស្តដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។
● Your Space គឺជាវេទិកាមួយ ដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ទៅក្នុងកម្មវិធីលើទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែក្លាយកន្លែងនោះទៅជាចំណតរថយន្តដោយជួយកាត់បន្ថយការចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។
បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះជាច្រើនជុំ ដែលរួមមានវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិតល្អន់ និងពាក់ព័ន្ធជាមួយជំនាញស្វែងរកដំណោះស្រាយក្នុងបញ្ហាប្រឈមក្នុងជីវិតពិត ដែលអាចធ្វើទៅបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Internet of Things) និងការដាក់បង្ហាញនូវគំនិតរបស់ពួកគេសម្រាប់វគ្គ «Technopreneurship Challenge» ដែលក្រុមចុងក្រោយបង្អស់ចំនួន ៥ ត្រូវបានដាក់ឲ្យចូលរួមក្នុងកម្មសិក្សាដែលមានប្រាក់ឧបត្ថម្ភ ជាមួយក្រុមហ៊ុនអាជីវកម្មបច្ចេកវិទ្យាល្បីៗនៅក្នុងប្រទេស ដែលរួមមាន Arrowdot សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ក្រុមហ៊ុន Vodworks ក្រុមហ៊ុន V-Tenh ក្រុមហ៊ុន Codingate ក្រុមហ៊ុន BigEight ក្រុមហ៊ុន BookMeBus និងក្រុមហ៊ុន Bloo។
ក្រុមចុងក្រោយទាំង ៥ ត្រូវធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ក្រុមជ័យលាភីត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិច្ឆ័យចំនួន ៥ រូប ដែលរួមមាន លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata លោក កឹម បូរា វិនិយោគិន និងសហគ្រិន Mekong Strategic Partners លោក Stephane Munster សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SKG Energy 4.0 Technologies លោកស្រី Ratana Phurik Callebaut សហស្ថាបនិក និងជាអ្នកវិភាគហិរញ្ញវត្ថុ (CFA Lead) និង កញ្ញា Zoe Ng នាយកគ្រប់គ្រងRaintree។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដែលផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart អនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាចាប់ផ្តើមនូវអាជីវកម្មឌីជីថល ដោយផ្តល់នូវបទពិសោធន៍សិក្សាពិសេសៗតាមរយៈការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីកនូវវិសាលភាព ដើម្បីផ្តល់ការអប់រំផ្នែកភាពជាសហគ្រិនដល់យុវជនកម្ពុជាឲ្យកាន់តែច្រើន និងផ្តល់ផលជះជាវិជ្ជមានដល់សិស្សានុសិស្សប្រហែលមួយពាន់នាក់។
ទស្សនាវីដេអូនៅទីនេះ៖
https://www.facebook.com/smartforcambodia/videos/392470325986802
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]